Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ក្រុមហ៊ុន Huawei គ្រោងនឹងយក HarmonyOS មកជំនួស Windows វិញ នៅក្នុងកុំព្យូទ័រជំនាន់ក្រោយរបស់ខ្លួន - techlist

ក្រុមហ៊ុន Huawei គ្រោងនឹងយក HarmonyOS មកជំនួស Windows វិញ នៅក្នុងកុំព្យូទ័រជំនាន់ក្រោយរបស់ខ្លួន

ក្រុមហ៊ុន Huawei ហាក់បីដូចជាត្រៀមខ្លួនរួចជាស្រេចក្នុងការបោះបង់ចោលប្រព័ន្ធប្រតិបត្តិការ Windows សម្រាប់កុំព្យូទ័រជំនាន់ក្រោយរបស់ខ្លួន ក្រុមហ៊ុនបានបញ្ជាក់ថា កុំព្យូទ័រយួរដៃបច្ចុប្បន្នអាចជា កុំព្យូទ័រយួរដៃចុងក្រោយដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ  Windows ។

លោក Yu Chengdong នាយកប្រតិបត្តិ Huawei Consumer Business បានចូលរួមការផ្សាយផ្ទាល់នៅថ្ងៃទី 20 ខែកញ្ញា 2024 ក្នុងអំឡុងពេលសម្ភាសន៍ លោកបាននិយាយថា កុំព្យូទ័រ Huawei ជំនាន់ក្រោយ នឹងចាប់ផ្តើមជាមួយនឹង HarmonyOS ជំនួសឱ្យ Windows ។ ប្រធានក្រុមហ៊ុន Huawei បានប្រកាសថា ក្រុមហ៊ុនត្រូវតែបញ្ឈប់ការប្រើប្រាស់ Windows ដោយសារតែការហាមឃាត់របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ 2019 ដែលបានរឹតបន្តឹងការចូលប្រើបច្ចេកវិទ្យាទំនើប ឧបករណ៍ផលិតបន្ទះChip និង Apk ជាលទ្ធផល ក្រុមហ៊ុន Huawei កំពុងធ្វើការឆ្ពោះការណែនាំប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួន គឺ HarmonyOS PC ។ ក្រុមហ៊ុនបានកំពុងកាត់បន្ថយការពឹងផ្អែកលើបរទេសជាបណ្តើរៗ ហើយមានបំណងសម្រាប់ផលិតផលផ្នែក hardware និង software នាពេលខាងមុខរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ខណៈពេលដែលក្រុមហ៊ុន Huawei ធ្លាប់បានប្រើប្រាស់ componentsរបស់អាមេរិកពីមុនមក ឥឡូវនេះ Huawei ប្រើប្រាស់ componentsរបស់ខ្លួនទាំងស្រុង ជាមួយនឹង លទ្ធផលដែលអាចមើលឃើញរំពឹងទុកនាពេលអនាគត។

អំឡុងពេលសួរចម្លើយ អ្នកនិយមលេងអ៊ីនធឺណែតមួយចំនួនបាននិយាយថាWindows version OS មិនអាចទុកចិត្តបាន ទោះបីជាពួកគេសង្ឃឹមថា HarmonyOS PC និងកែសម្រួលប្រព័ន្ធប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង។  ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានត្រៀមផែនការបម្រុងទុក OS របស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងរឿងដែលកំពុងកើនឡើង។ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនបាននិងកំពុងរៀបចំផែនការបម្រុងទុកសម្រាប់កុំព្យូទ័រយួរដៃរបស់ខ្លួន ចំពេលមានការកើនឡើងទណ្ឌកម្ម វានៅតែមិនទាន់ច្បាស់ថាតើក្រុមហ៊ុន Huawei នឹងដាក់លក់កុំព្យូទ័រ HarmonyOS ផ្តាច់មុខនៅក្នុងប្រទេសចិន ឬទូទាំងពិភពលោក ប៉ុន្តែភាពច្បាស់លាស់អាចនឹងមកជាមួយការសម្ពោធជាផ្លូវការ លោក Yu គួរតែនាំយកកុំព្យូទ័រ HarmonyOS ថ្មីមកទីផ្សារក្នុងពេលឆាប់ៗនេះ។

ប្រភព : huaweicentral