Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Xbox កំពុងត្រៀមខ្លួនក្នុងការ ប្រកួតប្រជែងក្នុងទីផ្សារ Gaming Handheld ជាមួយ Steam Deck និង Nintendo Switch - techlist

Xbox កំពុងត្រៀមខ្លួនក្នុងការ ប្រកួតប្រជែងក្នុងទីផ្សារ Gaming Handheld ជាមួយ Steam Deck និង Nintendo Switch


ក្រុមហ៊ុន Microsoft ត្រូវបានគេរាយការណ៍ថាកំពុងអភិវឌ្ឍន៍ console Xbox portable នេះបើយោងតាមពាក្យចចាមអារ៉ាមបានចុះផ្សាយមក។ ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យពួកគេប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុន Nintendo និង Steam Deck  ខណៈដែលទីផ្សារហ្គេម portable console កើនឡើង។ ស៊េរី console ជំនាន់ក្រោយរបស់ Microsoft ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលឧបករណ៍ console ថ្មីនេះ ជាអ្នកស្នងតំណែងរបស់ Xbox Series S ។


Xbox console មួយនេះត្រូវបានផ្សព្វផ្សាយ ដោយនាយកប្រតិបត្តិ Xbox លោក Phil Spencer ដែលលោកបានបង្ហាញចំណាប់អារម្មណ៍ទាក់ទងនឹងរឿងនេះ ។  លោក Jez Corden របស់ Windows Central ដែលបានណែនាំអំពីគម្រោងផលិត សម្រាប់ក្រុមហ៊ុន ក្នុងខែឧសភា ឆ្នាំ 2024 ។ console Xbox នាពេលខាងមុខក៏អាចមានមុខងាររួមបញ្ចូល AI ផងដែរ ដូចជាជំនួយពីរ AI Copilot របស់ Microsoft ជាដើម។ មិនដូច Sony ដែលផ្តោតតែលើ PS5 Pro នោះទេ ក្រុមហ៊ុន Microsoft អាចនឹងជៀសវាងការអាប់ដេតកម្រិតមធ្យម ហើយផ្ទុយទៅវិញក្រុមហ៊ុនផ្តោតទៅលើ consoleជំនាន់ក្រោយដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ 2028 ដោយដាក់ពួកវាជាដៃគូប្រកួតប្រជែងដ៏ធំនៅក្នុង portable console ។

ប្រភព : ceotech.it