Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
លេចធ្លាយពី Huawei Mate 70 នឹងភ្ជាប់មកជាមួយអេក្រង់កោង កាមេរ៉ាកម្រិតខ្ពស់ និង បន្ទះឈីប 5nm ! - techlist

លេចធ្លាយពី Huawei Mate 70 នឹងភ្ជាប់មកជាមួយអេក្រង់កោង កាមេរ៉ាកម្រិតខ្ពស់ និង បន្ទះឈីប 5nm !

Huawei Mate 70 នឹងមកដល់ក្នុងពេលឆាប់ៗនេះ ជាមួយនឹងអេក្រង់កោង កាមេរ៉ាកម្រិតខ្ពស់ បន្ទះឈីប 5nm ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រជែងក្នុងទីផ្សារ ។

ខណៈពេលដែលមនុស្សជាច្រើនកំពុងផ្តោតទៅលើស្មាតហ្វូនបត់បានបីតង់ Mate XT ពេលនេះក្រុមហ៊ុន Huawei ក៏មានព័ត៌មានធំមួយទៀតដែលនឹងមកដល់ក្នុងឆ្នាំនេះគឺស៊េរី Mate 70 ។ បន្ទាប់ពីការបង្ហាញខ្លួននៃស៊េរី Pura 70 ថ្មីនៅដើមឆ្នាំ ឥឡូវនេះ Huawei កំពុងតែត្រៀមខ្លួនប្រជែងក្នុងទីផ្សារជាមួយនឹង Huawei Mate 70 ដែលរំពឹងទុកថានឹងចេញឆាប់ៗនេះ

កាលពីឆ្នាំមុន ស៊េរី Mate 60 បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាមួយនឹង ប្រព័ន្ធដំណើរការ 7nm Kirin 9000s ដែលកត់សម្គាល់ថា វាជាការវិលត្រឡប់របស់ក្រុមហ៊ុនHuawei ទៅកាន់ទីផ្សារ 5G ទោះបីជាមានការរឹតបន្តឹងពីសហរដ្ឋអាមេរិកក៏ដោយ។

ព័ត៌មានលេចធ្លាយអំពីស្មាតហ្វូនស៊េរីថ្មី Huawei Mate 70 ។ យោងតាម Digital Chat Station ស្មាតហ្វូននេះនឹងមានអេក្រង់កោងបួនជ្រុងដែលធំជាងស៊េរី Pura 70 ។ ហើយវាក៏អាចសម្គាល់ផ្ទៃមុខ 3D កម្រិតខ្ពស់ ដែលផ្តល់សុវត្ថិភាពស្រដៀងទៅនឹង Face ID របស់ក្រុមហ៊ុន Apple ផងដែរ ។ ហើយម្យ៉ាងវិញទៀត Huawei ប្រហែលអាចផ្លាស់ប្តូរប្រព័ន្ធស្កែនម្រាមដៃពីអេក្រង់ទៅប៊ូតុងថាមពលវិញ។
នៅផ្នែកខាងខ្នងនៃ Huawei Mate 70 ប្រហែលជាអាចនឹងធ្វើពីស្បែកវិញ ដែលវាស្រដៀងទៅនឹងអ្វីដែលបានឃើញនៅលើ Mate XT ។

ហើយ​ចំពោះប្រព័ន្ធកាមេរ៉ា​គោលរបស់វា មានទំហំ 50MP, ​ទំហំ 50MP ultra-wide និង periscope telephoto lens។ Mate 70 ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា​នឹង​បង្ហាញ​ប្រព័ន្ធ​រូបភាព XMAGE ថ្មី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Huawei ។ បើនិយាយពីដំណើរការវិញ ស្មាតហ្វូន Huawei Mate 70 series អាចបំពាក់នូវprocessor ថ្មីដែលបង្កើតឡើងដោយ SMIC ។ ប្រសិនបើពាក្យចចាមអារ៉ាមនេះជាការពិត ក្រុមហ៊ុន Huawei និង SMIC ប្រហែលជាបានគ្រប់គ្រងការផលិតបន្ទះឈីប 5nm នេះជារបស់ខ្លួន ។

គួរបញ្ជាក់ផងដែលថា ចំពោះការចេញលក់ជាផ្លូវការនៃស៊េរី Mate 70 គ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា ជាមួយនឹងមុខងារថ្មីៗទាំងអស់នេះ។ ក្រុមហ៊ុន Huawei មានគោលបំណងចង់ធ្វើឲ្យស្មាតហ្វូនមួយនេះ
ផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារអត្តរជាតិផងដែរ ។
ប្រភព : ceotech.it