Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Vivo X200S អាចនឹងមកដល់ក្នុងពេលឆាប់ៗនេះជាមួយបន្ទះឈីប Dimensity 9400+ - techlist

Vivo X200S អាចនឹងមកដល់ក្នុងពេលឆាប់ៗនេះជាមួយបន្ទះឈីប Dimensity 9400+

vivo បានបង្ហាញពីការចេញលក់ស្មាតហ្វូនកំពូលៗចំនួន 3 របស់ vivo នាពេលថ្មីៗនេះ ដូចជា vivo X200, X200 Pro និង X200 Pro Mini ដែលបំពាក់ដោយបន្ទះឈីប Dimensity 9400។ vivo​ ក៏គម្រោងនឹងពង្រីកត្រកូល X200 របស់ខ្លួន ដែលរួមទាំង vivo X200 Ultra នាពេលខាងមុខ ដែលរំពឹងថានឹងបំពាក់នូវ Snapdragon 8 Elite និងចេញលក់ក្នុងត្រីមាសទី 2 ឆ្នាំ 2025។

vivo X200S ត្រូវបានគេរំពឹងថានឹងបំពាក់នូវបន្ទះឈីប Dimensity 9400+ ដែលជាកំណែអាប់ដេតនៃ Dimensity 9400 ដែលប្រើក្នុងម៉ូដែលមុនៗ។ វាទំនងជានឹងចេញនៅខែមេសា ឬឧសភា ឆ្នាំ 2025 ។ នេះបង្ហាញថាក្រុមហ៊ុន Vivo កំពុងពង្រីកយុទ្ធសាស្រ្តរបស់ខ្លួនក្នុងស៊េរី X200 របស់ខ្លួន។

គេក៏រំពឹងថា vivo X200S នឹងមានអេក្រង់ OLED 1.5K LTPS OLED ធំជាង និងគុណភាពខ្ពស់ ដែលទំនងជាធំជាងអេក្រង់ 6.67 អ៊ីញរបស់ vivo X200 ។ លើសពីនេះ វានឹងមានប្រព័ន្ធកាមេរ៉ាបីនៅខាងក្រោយ ជាមួយនឹងកាមេរ៉ាមេទំហំ 50MP និង periscope telephoto lens ដែលអាចធ្វើឲ្យវាថតរូបកាន់តែមានគុណភាព។


vivo X200S ក៏អាចនឹងផ្តល់ថាមពលថ្មធំជាងមុន ជាមួយនឹងភាពធន់ជាមួយនឹងធូលី និងទឹកកាន់តែប្រសើរ និងមានឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃ ultrasonic លឿនជាងមុន ដែលធ្វើឱ្យវាកាន់តែទំនើបជាង។

នេះក៏មានន័យថា Vivo កំពុងផ្តោតលើការចេញលក់ X200S ជាម៉ូដែលដែលបានអាប់ដេតជាមួយនឹងលក្ខណៈពិសេសកម្រិតខ្ពស់ ប៉ុន្តែនៅតែរក្សាការរចនា និងវិធីសាស្រ្តរួមនៃស៊េរី X200របស់ខ្លួនដដែល។
ប្រភព : ceotech.it