Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Vivo S20 Series បង្ហាញពីរូបរាងនឹងមុខងារខ្លះៗមុនគ្រោងធ្វើការប្រកាសជាផ្លូវការនៅថ្ងៃថ្ងៃទី 28 ខែវិច្ឆិកា! - techlist

Vivo S20 Series បង្ហាញពីរូបរាងនឹងមុខងារខ្លះៗមុនគ្រោងធ្វើការប្រកាសជាផ្លូវការនៅថ្ងៃថ្ងៃទី 28 ខែវិច្ឆិកា!

លោក Jia Jingdong អនុប្រធានក្រុមហ៊ុន Vivo ថ្មីៗនេះ បានបង្ហាញព័ត៌មានលម្អិតអំពីការរចនា និងលក្ខណៈពិសេសរបស់ស៊េរី Vivo S20 នៅលើ Weibo ។ Vivo S20 និង S20 Pro អាចនឹងបង្ហាញជាផ្លូវការរបស់ពួកគេនៅក្នុងប្រទេសចិនដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 28 ខែវិច្ឆិកា។

ដោយ Vivo S20 និង S20 Pro មានការរចនាស្រដៀងគ្នាខ្លាំងណាស់ ដោយវាមានភាពខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ ភាពខុសគ្នាសំខាន់គឺថា S20 Pro មាន periscope lens ដែលផ្តល់ឱ្យវានូវការដំឡើងកាមេរ៉ាកម្រិតខ្ពស់ជាងបើប្រៀបធៀបទៅនឹង S20 ធម្មតា។ S20 Pro ត្រូវបានគេរំពឹងថានឹងមានកាមេរ៉ាគោលទំហំ 50 MP, 50 MP ultra-wide lens, 50 MP periscope telephoto lens និងកាមេរ៉ាខាងមុខ 50 MP ដែលផ្តល់នូវការថតរូបគុណភាពខ្ពស់។

បើតាមការបង្ហាញពីអនុប្រធានរបស់ក្រុមហ៊ុន Vivo សម្រាប់ Vivo S20 Pro នឹងបំពាក់នូវបន្ទះឈីប MediaTek Dimensity 9300+ ។ ទន្ទឹមនឹងនោះ Vivo S20 ត្រូវបានគេរំពឹងថានឹងភ្ជាប់មកជាមួយបន្ទះឈីប Snapdragon 7 Gen 3 ។ Vivo S20 អាចនឹងមានថាមពលថ្មធំ 6,500 mAh។

ជារួមទាំង Vivo S20 និង S20 Pro នឹងមានខ្នងរាបស្មើជាមួយនឹងការរចនាកាមេរ៉ារាងដូចគ្រាប់ថ្នាំ ដែលរួមមានរង្វង់ពន្លឺធំជាងបើប្រៀបធៀបទៅនឹងម៉ូដែលមុនៗ។ ទូរស័ព្ទនេះក៏នឹងបំពាក់អេក្រង់កោងផងដែរ ផលិតដោយ BOE Q10 ដែលត្រូវបានរចនាឡើងដើម្បីឱ្យកាន់តែងាយស្រួលក្នុងការមើល ជាមួយនឹងកម្រិតភាពច្បាស់អេក្រង់ 1.5K ដែលផ្តល់នូវភាពច្បាស់។

ប្រភព : ceotech.it