Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
លេចធ្លាយអំពី Galaxy Z Flip 7 អាចនឹងបំពាក់បន្ទះឈីប Exynos 2500 ថ្មី!!! - techlist

លេចធ្លាយអំពី Galaxy Z Flip 7 អាចនឹងបំពាក់បន្ទះឈីប Exynos 2500 ថ្មី!!!

ក៏ដឹងដែលថា Samsung បានឈានមុខគេនៅក្នុងទីផ្សារទូរស័ព្ទដែលអាចបត់បានជាមួយនឹងស៊េរី Galaxy Z Fold និង Z Flip ប៉ុន្តែឥឡូវនេះវាប្រឈមនឹងការប្រកួតប្រជែងដែលកើនឡើង ជាពិសេសទាក់ទងនឹងតម្លៃ។ ប៉ុន្តែដើម្បីរក្សាការប្រកួតប្រជែង ក្រុមហ៊ុន Samsung អាចនឹងបង្ហាញនូវកំណែដែលមានតម្លៃសមរម្យជាងនេះរបស់ Galaxy Z Flip ដែលហៅថា Z Flip FE នៅឆ្នាំក្រោយ ក្នុងគោលបំណងប្រកួតប្រជែងជាមួយ Motorola Razr ។

សម្រាប់ការលេចធ្លាយអំពីទូរស័ព្ទ Galaxy Z Flip FE គឺត្រូវបានគេគិតថានឹងបំពាក់ដោយបន្ទះឈីប Exynos 2400e ដែលដូចគ្នាទៅនឹង Galaxy S24 FE ។ ជម្រើសនេះអាចជួយកាត់បន្ថយការចំណាយ និងធ្វើឱ្យទូរស័ព្ទ ដែលអាចបត់បានកាន់តែងាយស្រួលប្រើប្រាស់។ តែសម្រាប់ Exynos 2400e បំពាក់លើ Galaxy Z Flip FE គឺមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារ Galaxy S24 FE ប្រើបន្ទះឈីបនេះរួចហើយ។

ហើយទន្ទឹមនឹងនេះដែរ Galaxy Z Flip 7 ស៊េរីខ្ពស់ ត្រូវបានគេរំពឹងថានឹងបំពាក់នូវបន្ទះឈីប Exynos 2500 ក្រុមហ៊ុន Samsung ក៏បានបញ្ជាក់អំពីបន្ទះឈីប Exynos 2500 ដែលនឹងធ្វើឲ្យវាប្រសើរឡើងនូវដំណើរការល្អ ជាមួយនឹងភាពជឿជាក់របស់ក្រុមហ៊ុន។

ប្រភព : ceotech.it