MixFlipដែលជាផលិតផលជោគជ័យរបស់Xiaomiបាននាំទៅដល់ការអភិវឌ្ឍន៍អ្នកស្នងតំណែងរបស់ខ្លួនគឺ Mix Flip 2 ដែលត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនលឿនជាងការគ្រោងទុកនៅក្នុងប្រទេសចិន។
Xiaomi Mix Flip 2 ត្រូវបានគេរំពឹងថានឹងចេញលក់នៅឆមាសទីមួយនៃឆ្នាំ 2025 ជាមួយនឹងការធ្វើឱ្យប្រសើរឡើងសំខាន់ៗដែលជំរុញដោយការលក់ដ៏ខ្លាំង។
ទូរស័ព្ទMix Flip ជំនាន់ទី 2 ដែលនឹងមកដល់នាពេលខាងមុខ នឹងត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Snapdragon 8 Elite ដែលជាបន្ទះឈីបកម្រិតខ្ពស់ជាងទូរសព្ទជំនាន់មុនរបស់ខ្លួន។ Mix Flip ថ្មីនេះនឹងប្រកួតប្រជែងដោយផ្ទាល់ជាមួយ Galaxy Z Flip 7 របស់Samsung ដែលជាទូរសព្ទដែលអាចបត់បានមួយទៀតដែលត្រូវបានគេរំពឹងថានឹងប្រើប្រាស់បន្ទះឈីបSnapdragon8Elite ផងដែរ។
ហើយ Mix Flip2 នេះត្រូវបានគេរំពឹងថានឹងនាំមកនូវថាមពលថ្ម 5,000mAh+ និងបំពាក់ដោយការសាកឥតខ្សែ ដែលជាមុខងារមិនមាននៅក្នុងជំនាន់ទូរស័ព្ទជំនាន់មុនរបស់ខ្លួន Mix Flip 2 ត្រូវបានគេរំពឹងថានឹងមកដល់ជាមួយនឹងចំណាត់ថ្នាក់ IPX8 ។ លើសពីនេះ វានឹងកាន់តែស្តើង និងអាចបត់បែនបានជាងជំនាន់មុនរបស់វា។
gizmochina
Leave a Reply
View Comments