Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Vivo អាចនឹងបញ្ចេញ X200 Ultra នៅក្នុងខែ មីនា ឬខែ មេសា ឆ្នាំ 2025! - techlist

Vivo អាចនឹងបញ្ចេញ X200 Ultra នៅក្នុងខែ មីនា ឬខែ មេសា ឆ្នាំ 2025!

ក្រុមហ៊ុន Vivo កំពុងរៀបចំសម្រាប់ឆ្នាំ 2025 ជាមួយនឹងការលេចធ្លាយព័ត៌មានបង្ហាញអំពីការចេញលក់ Vivo X200 Ultra នៅក្នុងប្រទេសចិន។ ខណៈពេលដែល Vivo X200 និង X200 Pro មានរួចហើយនៅទូទាំងពិភពលោក។ តាមការបែកធ្លាយពី DCS បានលើកឡើងថា ស្មាតហ្វូន vivo ដែលដំណើរការដោយបន្ទះឈីបSnapdragon 8 Elite របស់ក្រុមហ៊ុន Qualcomm នឹងត្រូវបានបង្ហាញនៅក្នុងខែ មីនា ឬខែមេសា ឆ្នាំ 2025។ ដោយគេគិតថាវានឹងចេញលឿនជាងស្មាតហ្វូនជំនាន់មុនរបស់ Vivo X100 Ultra ដែលបានបង្ហាញខ្លួនក្នុងខែឧសភា ឆ្នាំ 2024។
Vivo X200 Ultra នឹងមានប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញអ្នកគាំទ្រក្នុងការថតរូប។ វានឹងរួមបញ្ចូលនូវកាមេរ៉ាចំនួន 3 គ្រាប់ ជាមួយនឹងសេនស័រមេ 50MP និងសេនស័រ periscope ដ៏មានអានុភាព 200MP។

Vivo មានផែនការធំសម្រាប់ឆ្នាំ 2025 ជាមួយនឹងស្មាតហ្វូនលំដាប់មធ្យមជាច្រើន ជាមួយនឹងការផ្តោតទៅលើ ទូរសព្ទដែលអាចបត់បានដែលដំណើរការដោយបន្ទះឈីប Snapdragon 8 Elite ដែលទំនងវាជា Vivo X Fold 4 ឬ X Fold 4 Pro ។ ឧបករណ៍ដែលអាចបត់បាននេះត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ 2025។

ម៉្យាងវិញទៀត Vivo កំពុងអភិវឌ្ឍស្មាតហ្វូនថ្នាក់កណ្តាលតូច និងថេប្លេតដែលដំណើរការដោយបន្ទះឈីប Dimensity 9400 របស់ MediaTek ។ ស៊េរី Vivo X200s ដែលបន្តត្រកូល X100s ត្រូវបានគេរំពឹងថាក៏នឹងចេញនៅខែមេសា ឆ្នាំ 2025ផងដែរ។

ប្រភព : gizmochina