Realme បានបង្ហាញស្មាតហ្វូន Realme 14 Pro+ នៅក្នុងទីផ្សារប្រទេសចិន មុនពេលចេញលក់នៅទូទាំងពិភពលោក និងប្រទេសឥណ្ឌា។ ដោយស្មាតហ្វូននេះបំពាក់អេក្រង់ OLED កោង 6.83 អ៊ីញ 1.5K 120Hz ជាមួយ bezels តូច 1.6mm និងកម្រិតពន្លឺ PWM 3840Hz។
Realme 14 Pro+ ក៏បំពាក់ជាមួយបន្ទះឈីបSnapdragon 7s Gen 3 SoC និង RAM 12GB ដែលដំណើរការលើ Android 15 ជាមួយ realme UI 6.0។
សម្រាប់កាមេរ៉ាគោលមានទំហំ 50MP ជាមួយ IMX896 sensor និង OIS, កាមេរ៉ា ultra-wide 8MP និងកាមេរ៉ា periscope telephoto 50MP 3x ជាមួយ OIS និងការពង្រីករហូតដល់ 120x។ នឹងមានកាមេរ៉ាខាងមុខទំហំ 32MP សម្រាប់ការថតរូប Selfie ដែលមានគុណភាពខ្ពស់។
ទូរស័ព្ទនេះក៏បំពាក់នូវ ស្បែកទន់ប្រភេទ vegan សម្រាប់ ម៉ូដែល Suede Grey ដែលផ្តល់ឱ្យវានូវរូបរាងល្អប្រណីត និងមិនប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះ ផ្នែកខាងក្រោយរបស់ទូរសព្ទ អាចផ្លាស់ប្តូរពណ៌ទៅជាពណ៌ស ឬពណ៌ប្រផេះស្លេក នៅពេលសីតុណ្ហភាពធ្លាក់ចុះក្រោម 16°C ដោយវាកាន់តែមើលទៅទាក់ទាញ។
ទូរស័ព្ទនេះមានថាមពលថ្ម 6000mAh ជាមួយនឹងការសាកថ្មលឿន 80W និងមានកម្រិត IP69 សម្រាប់ធន់នឹងធូលី និងទឹក។ ហើយសម្រាប់តម្លៃរបស់វានៅពេលនេះមានចន្លោះពី 354ដុល្លារ ទៅ 381 ដុល្លា ឬក៏លើសនេះ។
ប្រភព : fonearena
Leave a Reply
View Comments