Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Poco X7 Pro នឹងមកជាមួយតម្លៃត្រឹមតែ៣០០ដុល្លារស្តើងប៉ុណ្ណោះ ជាមួយRam12 GB នឹងអង្គផ្ទុកទិន្នន័យរហូតដល់ 512 GB! - techlist

Poco X7 Pro នឹងមកជាមួយតម្លៃត្រឹមតែ៣០០ដុល្លារស្តើងប៉ុណ្ណោះ ជាមួយRam12 GB នឹងអង្គផ្ទុកទិន្នន័យរហូតដល់ 512 GB!

Poco X7 Pro គឺជាស្មាតហ្វូនថ្នាក់កណ្តាលដែលមានតម្លៃត្រឹមតែ៣០០ដុល្លារស្តើងប៉ុណ្ណោះជាមួយនឹងកាមេរ៉ាទំហំ 50 MP និង Ram12 GB នឹងអង្គផ្ទុកទិន័យរហូតដល់ 512 GB ។ Poco X7 Pro វាស្រដៀងគ្នាទៅនឹងទូរស័ព្ទ Redmi ប៉ុន្តែខុសគ្នាត្រង់បន្ទះឈីប និងសមត្ថភាពថ្ម។

សម្រាប់ Poco X7 Pro វាក៏មាននឹងជម្រើសដូចជាRAMពី8 GB ដល់ 12 GB និង អង្គផ្ទុកទិន័យ 256 GB រហូតដល់ 512 GB។ ដោយវាបំពាក់ជាមួយបន្ទះឈីប Dimensity 8400 ULTRA chipset និង អេក្រង់ AMOLED ទំហំ 6.67 អុីញនឹង 120 Hz មានពន្លឺជះអស់ 3,200 nits។

វាក៏បានបំពាក់មកជាមួយកាមេរ៉ា ទំហំ 50 MP រួមទាំងសេនស័រ Sony IMX882 ,កាមេរ៉ា ultra-wide 8 MPព្រមទាំងមានកាមេរ៉ាមុខទំហំ 20 MP សម្រាប់ថតរូប Selfieផងដែរ។

Poco X7 Pro មាន ថាមពលថ្ម 6,000 mAh នឹងគាំទ្រការសាកថ្មលឿន 90W វាអាចបញ្ចូលថ្មពី 0 ទៅ 100% ប្រើរយៈពេលត្រឹមតែ 42 នាទីប៉ុណ្ណោះ ។  Poco X7 Pro អាចនឹងមកជាមួយ HyperOS 2 ដែលផ្អែកលើ Android 15។ ស្មាតហ្វូននេះក៏នាំមកនូវមុខងារ AI ផ្សេងៗ ដូចជា មុខងារលុបវត្ថុចេញពីរូប ការកែវីដេអូដោយស្វ័យប្រវត្តិ ការពង្រីករូបភាពឲ្យកាន់តែល្អ​ ដែលវាអាចជួយសម្រួលដល់អ្នកប្រើប្រាស់។

Poco X7 Pro ភ្ជាប់មកជាមួយ IP68 ធន់នឹងទឹក និងធូលី ជាមួយនឹងមុខងារស្កេនក្រយៅដៃក្រោមអេក្រង់ និងគាំទ្រស៊ីមពីរផងដែរ។ ទូរស័ព្ទនេះមានបីពណ៌គឺ បៃតង ខ្មៅ និងលឿង ។ ក៏គួរបញ្ជាក់ផងដែរសម្រាប់បច្ចុប្បន្នម៉ូដែលទាំងនេះមានលក់តែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។

ប្រភព : gsmarena