Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
តើគួរតែប្តូរពី S24 Ultra ទៅប្រើ S25 Ultra ដែរឬទេ?​ នេះជាការប្រៀបធៀបខ្លះៗរវាងទូរស័ព្ទទាំងពីរ! - techlist

តើគួរតែប្តូរពី S24 Ultra ទៅប្រើ S25 Ultra ដែរឬទេ?​ នេះជាការប្រៀបធៀបខ្លះៗរវាងទូរស័ព្ទទាំងពីរ!

Galaxy S25 Ultra មានការរចនាថ្មី និងការអាប់ដេត Software និង AI ដែលគួរអោយទាក់ទាញ ប៉ុន្តែមានកត្តាសំខាន់ៗដែលត្រូវពិចារណាមុនពេលធ្វើការ Update

1. រចនារូបរាង

S25 Ultra មានកញ្ជាក់អេក្រង់រាបស្មើ និងជ្រុងទូរស័ព្ទមានរាងមូល ដែលធ្វើឱ្យវាស្តើង និងស្រាលជាង S24 Ultra ដែលមានជ្រុងទូរស័ព្ទស្រួចបន្តិច។ ទូរស័ព្ទទាំងពីរប្រើប្រាស់តួរប្រភេទ​​ Titanium។

2. បង្ហាញ

S25 Ultra មានអេក្រង់ 6.9-inch ធំជាង 0.1 inch របស់ S24 Ultra បន្តិច ដែលទូរស័ព្ទទាំងពីរមានអេក្រង់គុណភាពបង្ហាញ QHD+ ល្បឿនអេក្រង់ពីរ 1-120Hz ។
S25 Ultra ជាមួយនឹងកញ្ចក់ Gorilla Armor 2​ ខណៈពេលដែលទូរស័ព្ទទាំងពីរ មានអេក្រង់កាត់បន្ថយពន្លឺចាំងចូលទូរស័ព្ទ

3 .Software and AI

S25 Ultra បើកដំណើរការជាមួយ One UI 7.0 ដែលបង្កើនមុខងារ Galaxy AI នៅលើឧបករណ៍កាន់តែប្រសើរឡើង។

4 .Battery

S25 Ultra រក្សាថាមពលថ្ម 5000mAh ពី S24 Ultra ប៉ុន្តែផ្តល់នូវប្រសិទ្ធភាពប្រសើរឡើង ដោយផ្តល់នូវការចាក់វីដេអូរហូតដល់ 31 ម៉ោង បើប្រៀបធៀបទៅនឹង S24 Ultra 30 ម៉ោង។

5 . Performance

S25 Ultra បំពាក់បន្ទះឈីប 3nm Snapdragon 8 Elite ដែលជាការអាប់ដេតពី 4nm Snapdragon 8 Gen 3 នៅលើ S24 Ultra ។ SnapDragon 8 Elite ផ្តល់នូវថ្មកាន់ជាងមុន, ដំណើរការលឿនជាងមុន, និងលក្ខណៈពិសេស AI កាន់តែមានប្រសិទ្ធភាព។

6 . Camera

S25 Ultra និង S24 Ultra មានការរចនា​និង កាមេរ៉ាដូចគ្នា​ ខុសគ្នាតែកាមេរ៉ា ultra-wide ។ S25 Ultra បំពាក់នូវកាមេរ៉ា ultra-wide ថ្មីទំហំ 50MP ជាមួយនឹង f/1.9 aperture បើប្រៀបធៀបទៅនឹងកាមេរ៉ា ultra-wide 12MP f/2.2 របស់ S24 Ultra ដែលផ្តល់នូវភាពច្បាស់ល្អជាងមុនក្នុងការថត ultra-wide ។

7 . S-Pen

S25 Ultra មិនមានការអាប់ដេត S-Pen នោះទេ ហើយថែមទាំងបានដក Bluetooth ចេញពី S-Pen ផង។ មុខងារនេះត្រូវបានបំពាក់នៅលើ ប៊ិច Galaxy S24 Ultra។

ប្រភព​: Summy Fan