Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
មកដឹងអំពីរបស់លេងថ្មីដែលនឹងមាននៅលើ iPhone 16 Pro និង Pro Max - techlist

មកដឹងអំពីរបស់លេងថ្មីដែលនឹងមាននៅលើ iPhone 16 Pro និង Pro Max

បន្ទាប់ពីមានព៌ត័មានដែលបែកធ្លាយថា ក្រុមហ៊ុន Apple នឹងបញ្ជេញ iPhone 16 នៅថ្ងៃទី១០ ខែកញ្ញា ខាងមុខ ពេលនេះ ព៌ត័មានលម្អិតរបស់ iPhone 16 Pro និង Pro Max កំពុងត្រូវបានដាក់បង្ហាញចេញជាមួយនឹងការអាប់ឌែតថ្មីមួយចំនួន ហើយខាងក្រោមនេះជាលក្ខណៈពិសេស និងការកែលម្អសំខាន់ៗដែលមាននៅលើ iPhone 16 Pro និង Pro Max ៖

១) អេក្រង់ធំជាងមុន

iPhone 16 Pro: ទទួលបានអេក្រង់ធំជាងមុន ពី ៦,១ អ៊ីញ ដែលមាននៅលើ iPhone 15 Pro ទៅ ៦,៣ អ៊ីញ។
iPhone 16 Pro Max: ទទួលបានអេក្រង់ធំជាងមុន ពី ៦,៧ អ៊ីញ ដែលមាននៅលើ iPhone 15 Pro Max ទៅ ៦,៩ អ៊ីញ។
២) បំពាក់បន្ទះឈីប A18 Pro ដែលមានសមត្ថភាព AI

 

បន្ទះឈីប A18 Pro នៅលើ iPhone 16 Pro និង Pro Max នឹងមានសមត្ថភាពដំណើរការ CPU និង GPU លឿន និងប្រសើរជាងមុន ដើម្បីដំណើរការមុខងារជាច្រើនរបស់ Apple Intelligence រួមជាមួយជាមួយការផ្លាស់ប្តូរថ្មីមួយចំនួនទៀតផងដែររបស់ម៉ាស៊ីន Neural Engine ។

៣) ជម្រើសពណ៌ថ្មី

Apple គ្រោងនឹងដាក់បញ្ចូលជម្រើសពណ៌ថ្មីគឺ Desert Titanium សម្រាប់ជំនួសពណ៌ Blue Titanium បច្ចុប្បន្ន
ហើយជម្រើសពណ៌ផ្សេងទៀតរួមមានពណ៌ Black Titanium (អាប់ឌែតថ្មីពណ៌ដិតជាងមុន) ពណ៌ Natural Titanium និង White Titanium។

៤) បន្ថែមប៊ូតុងថ្មីសម្រាប់ថតរូប

ប៊ូតុងថ្មីនេះមានឈ្មោះថា Capture Button ដែលនឹងត្រូវបានបន្ថែមនៅផ្នែកចំហៀង ដើម្បីអនុញ្ញាតឱ្យអ្នកថតរូបបានយ៉ាងឆាប់រហ័ស និងគាំទ្រការធ្វើកាយវិការ សម្រាប់ពង្រីក និងបង្រួមពេលថតរូបជាដើម។

៥) ការកែលម្អទៅលើកាមេរ៉ា Ultra Wide

កាមេរ៉ា Ultra Wide នឹងមានការកែលម្អដោយផ្លាស់ប្តូរពី 12MP ទៅ 48MP ដើម្បីបង្កើនគុណភាពនៃរូបភាព និងធ្វើឱ្យការថតវីដេអូ Spatial Video មានភាពប្រសើរឡើងជាងមុខ។

៦) ការពង្រីកអុបទិក 5x សម្រាប់ម៉ូដែល Pro

iPhone 16 Pro នឹងទទួលបានការពង្រីកអុបទិក 5x ដែលកន្លងមកធ្លាប់តែមាននៅលើម៉ូដែល Pro Max ប៉ុណ្ណោះ ដូច្នេះម៉ូដែល Pro ទាំងពីរគឺមានសមត្ថភាពពង្រីកអុបទិក 5x ដូចគ្នា។

៧) ការអាប់ឌែតថ្មីទៅលើកាម៉េរ៉ា

កាមេរ៉ាចម្បងរបស់ម៉ូឌែលទាំងពីរនេះ ត្រូវបានគេរំពឹងថានឹងបំពាក់ជាមួយឧបករណ៍ចាប់សញ្ញាថ្មី ដែលធ្វើឱ្យការថតរូបនៅក្នុងលក្ខខណ្ឌដែលមានពន្លឺខ្សោយកាន់តែមានភាពប្រសើរឡើង។

៨) ថ្មធំជាងមុន និងបំពាក់មុខងារកាត់បន្ថយកំដៅរបស់ថ្ម

  • iPhone 16 Pro: ទទួលបានថាមពលថ្មធំជាងមុនពី 3,274mAh នៅលើ iPhone 15 Pro ទៅ 3,577mAh ។
  • iPhone 16 Pro Max: ទទួលបានថាមពលថ្មធំជាងមុនពី ពី 4,422mAh នៅលើ iPhone 15 Pro Max ទៅ 4,676mAh ៕

ប្រភពៈ 9To5Mac