Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ស្ងាត់ៗ! TECNO បញ្ជេញគំរូទូរស័ព្ទដៃសេរ៊ីថ្មីរបស់ខ្លួនដំបូង គេដែលអាចបត់បានបីតង់ - techlist

ស្ងាត់ៗ! TECNO បញ្ជេញគំរូទូរស័ព្ទដៃសេរ៊ីថ្មីរបស់ខ្លួនដំបូង គេដែលអាចបត់បានបីតង់

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ TECNO បានធ្វើការប្រកាសដាក់បង្ហាញចេញនូវគំរូទូរស័ព្ទដៃ TECNO Phantom Ultimate 2 សេរ៊ីថ្មីរបស់ខ្លួនដែលជាស្មាតហ្វូនអាចបត់បានបីតង់ដំបូងគេ។

ស្មាតហ្វូន TECNO Phantom Ultimate 2 tri-foldរបស់ក្រុមហ៊ុន TECNO មានអេក្រង់ OLED ទំហំ ៦,៧៨ អ៊ីញ ដែលអាចពង្រីកបានទំហំ ១០ អ៊ីញ ជាមួយនឹងកម្រិតបង្ហាញ 3K ។ សម្រាប់ការរចនារបស់ Phantom Ultimate 2 គឺមានទម្រង់ស្ដើងជាមួយនឹងកម្រាស់ ១១ ម.ម នៅពេលបត់ចូលគ្នា។ លើសពីនេះទៅទៀត ក្រុមហ៊ុន TECNO បានអះអាងថា ខ្លួននឹងប្រើប្រាស់ស៊ុមថ្មដែលស្តើងជាងគេបំផុតដែលមានកម្រាស់ត្រឹមតែ ០,២៥ ម.ម ប៉ុណ្ណោះដែលផលិតឡើងពី Titan Advanced Fiber។

សម្រាប់ស្មាតហ្វូននេះ នឹងប្រើប្រាស់ការរចនាថ្មី ដែលអាចបត់បានជាង ៣០ មុឺនដង ជាមួយនឹងកម្លាំង 2100MPa ហើយមានស្នាមផ្នត់តិចតួចបំផុត។ ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ស្មាតហ្វូន​នេះ​នឹង​បំពាក់​កាមេរ៉ា​ចំនួន៣គ្រាប់​ដែល​មានគោលមាន​ទំហំ 50MP ហើយរំពឹងថានឹងបង្ហាញខ្លួនជាផ្លូការនៅដើមឆ្នាំក្រោយ៕

ប្រភពៈ Mysmartprice