ចាប់តាំងពីរដូវក្តៅមក ក្រុមហ៊ុន Nvidia, Apple និង Microsoft បាននឹងកំពុងប្រកួតប្រជែងគ្នាដើម្បីដណ្តើមតំណែងក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក។ ភាគហ៊ុនរបស់ Nvidia បានកើនឡើងកាលពីថ្មីៗនេះ ដោយជំរុញឱ្យក្រុមហ៊ុនផលិតបន្ទះឈីបនេះចូលទៅក្នុងចំណាត់ថ្នាក់កំពូលនៅក្នុងបញ្ជីក្រុមហ៊ុនដែលមានតម្លៃបំផុតរបស់ពិភពលោក។ កាលពីថ្មីៗនេះ ភាគហ៊ុនរបស់ Nvidia (NVDA) បានកើនឡើងជាបណ្ដោះអាសន្ន ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតនៅក្នុងពិភពលោក ដោយវ៉ាដាច់ Appleផងដែរ។ នេះមានន័យថាតម្លៃភាគហ៊ុនរបស់ Nvidia បានកើនឡើង 2.6% ដែលបង្កើនតម្លៃទីផ្សារសរុបរបស់ខ្លួនដល់ជាង 3.4 ពាន់ពាន់លានដុល្លារ ដែលនាំមុខបន្តិចនៃតម្លៃទីផ្សាររបស់ Apple ដែលមានត្រឹម 3.37 ពាន់ពាន់លានដុល្លារប៉ុណ្ណោះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ បន្ទាប់ពីបានជួបប្រទះការធ្លាក់ចុះកាលពីសប្តាហ៍មុន ដោយសារតែការលក់បច្ចេកវិទ្យាកាន់តែទូលំទូលាយ និងការចុះខ្សោយ។ នេះមានន័យថា Nvidia, Apple ...
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាកំពុងអភិវឌ្ឍមុខងារថ្មីសម្រាប់ iOS 18.2 ដែលនឹងប៉ាន់ស្មានថាតើត្រូវចំណាយពេលប៉ុន្មានសម្រាប់ iPhone ដើម្បីសាកថ្ម មួយពេញ មុខងារនេះ ដែលជាផ្នែករបស់ “Battery Intelligence” ថ្មីដែលបានរកឃើញនៅក្នុងiOS 18.2 Beta នឹងផ្តល់នូវការប៉ាន់ស្មានពេលវេលាជាក់ស្តែងដោយផ្អែកលើអត្រាសាកថ្មពិតប្រាកដ។ ទោះបីជាបច្ចុប្បន្នវាស្ថិតក្នុងការអភិវឌ្ឍន៍ក៏ដោយ វាអាចនឹងមាននៅក្នុងការអាប់ដេតនាពេលអនាគត។ iOS 18.2 ដែលរំពឹងថានឹងចេញនៅដើមខែធ្នូ នឹងបង្ហាញមុខងារថ្មីៗជាច្រើន រួមទាំងការរួមបញ្ចូល ChatGPT ទៅក្នុង Siri, Genmoji និងការពង្រឹងសមត្ថភាព Apple Intelligence ។ Apple បានផ្តល់មុខងារប៉ាន់ស្មានពេលវេលាសាកថ្មស្រដៀងគ្នានៅលើ MacBooks រួចហើយ ដូច្នេះការពង្រីកវាទៅ iPhones ស្របនឹងការផ្តោតលើការគ្រប់គ្រងថ្មលម្អិតរបស់ក្រុមហ៊ុន។ កំណែ ...
ប៉ាតង់ថ្មីមួយបង្ហាញពីព័ត៌មានលម្អិតនៃ Samsung tri-fold ដែលអាចបត់អេក្រង់បត់បាន 3តង់ អាចប្រកួតប្រជែងជាមួយ Huawei Mate XT ក្រុមហ៊ុន Samsung ហាក់ដូចជាកំពុងអភិវឌ្ឍស្មាតហ្វូនដែលមានអេក្រង់បត់ 3តង់ ដូចបានបង្ហាញដោយប៉ាតង់ដែលបានចេញផ្សាយថ្មីមួយ។ ទោះបីជាក្រុមហ៊ុន Huawei បានដាក់លក់ស្មាតហ្វូនដែលអាចបត់បាន 3 តង់ដំបូងក៏ដោយ ប៉ុន្តែ Samsung នៅតែបន្តអភិវឌ្ឍស្មាតហ្វូន បត់ 3តង់ របស់ខ្លួន។ ប៉ាតង់ដែលបានដាក់នៅ USPTO ក្នុងឆ្នាំ 2021 ប៉ុន្តែត្រូវបានបោះពុម្ពផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ 2024 មាន 25 ទំព័រ ហើយលម្អិតអំពីការរចនា និងលក្ខណៈពិសេសរបស់ស្មាតហ្វូនបត់ 3តង់នេះគាំទ្រដល់ពាក្យចចាមអារ៉ាមដែលកំពុងបន្តដែលថា Samsung អាចបញ្ចេញស្មាតហ្វូន ...
ក្រុមហ៊ុន Apple បានធ្វើការវិនិយោគចំនួន 1.5 ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Globalstar ដែលនឹងទទួលបានភាគហ៊ុន 20% ផងដែរ។ ដើម្បីគាំទ្រដល់ការបង្កើតបណ្តាញសេវាផ្កាយរណបចល័ត (MSS) កិច្ចសហការនេះ ត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ 2022 នឹងប្រើប្រាស់រ៉ុក្កែត SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណប។ ឯកសារ SEC ថ្មីៗនេះបានបញ្ជាក់ថា Apple ឥឡូវនេះកាន់កាប់ 20% លើក្រុមហ៊ុន Globalstar ដែលបង្កើតឡើងជាពិសេសសម្រាប់គម្រោងនេះ។ ក្រុមហ៊ុន Apple បានបណ្តាក់ទុនចំនួន 1.5 ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Globalstar ដើម្បីជួយផ្តល់ការផ្គត់ផ្គង់ដល់ក្រុមផ្កាយរណបចល័តជំនាន់ក្រោយ(MSS)និងជួកាត់បន្ថយចំណាយ របស់ Globalstar ហើយគេនឹងប្រើប្រាស់រ៉ុក្កែត SpaceX សម្រាប់ការបាញ់បង្ហោះផ្កាយរណប ពង្រឹងទីតាំងរបស់ក្រុមហ៊ុន ...
Galaxy S25 Ultra ដែលជាស្មាតហ្វូនកំពូលនាពេលខាងមុខរបស់ Samsung ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងខែ មករា ឆ្នាំ 2025។ រូបភាពដែលលេចធ្លាយនាពេលថ្មីៗនេះបង្ហាញពីការរចនាដ៏ទំនើប ដែលមានរាងសំប៉ែត ជាមួយនឹងរូបរាងស្ដើង និងទាន់សម័យ។ Galaxy S25 Ultra ដែលរំពឹងថានឹងបង្ហាញខ្លួននៅខែមករា ឆ្នាំ 2025 គឺជាពត៌មានមួយដែលគ្រប់គ្នាទន្ទឹងចាំមើលពីការចនារបស់ក្រុមហ៊ុន Samsung ទៅកាន់ S25 Ultra។ តួយ៉ាងណាមិញតាមការលេចធ្លាយចុងក្រោយបង្អស់របស់ Galaxy S25 Ultra បានបង្ហាញពីជម្រើសពណ៌សំខាន់ៗចំនួន 4 គឺពណ៌ Titanium Black, Titanium Blue, Titanium Gray និង Titanium Silver។ ...
iPhone 15 បាននាំមុខក្នុងការលក់ស្មាតហ្វូនទូទាំងពិភពលោកនៅក្នុង ត្រីមាសទី 3 នៃឆ្នាំ 2024 ដែលឈរពីលើម៉ូដែលផ្សេងទៀតទាំងអស់នៅលើទីផ្សារ។ហើយម៉ូដែលដែរនៅក្រោម iPhone 15 គឺ iPhone 15 Pro Max និង iPhone 15 Pro ក្រឡេកមកមើលក្រុមហ៊ុន Samsung វិញនៅក្នុងត្រីមាសទី 3 ឆ្នាំ 2024នេះ ទូរស័ព្ទ Galaxy S24 បានជាប់ចំណាត់ថ្នាក់ក្នុងកំពូលស្មាតហ្វូនកំពូលទាំង 10 នៅលើពិភពលោកសម្រាប់ត្រីមាសទី 3 ជាប់ៗគ្នា ដែលនេះជាលើកទីមួយហើយដែលម៉ូដែល Galaxy សម្រេចបាននេះចាប់តាំងពីឆ្នាំ 2018 មក។ Apple បានកាន់កាប់តំណែងកំពូលស្មាតហ្វូនចំនួន 4 ក្នុងចំណោមស្មាតហ្វូនកំពូលទាំង 10 ហើយសម្រាប់ក្រុមហ៊ុន ...
Samsung Galaxy S25 Slim ត្រូវបានគេរំពឹងថានឹងបំពាក់នូវសេនស័រកាមេរ៉ាចម្បងទំហំ 200MP ដែលមានទៅនឹង Galaxy S25 Ultra ។ នេះមានន័យថា Samsung អាចនឹងនាំយកសមត្ថភាពកាមេរ៉ាកម្រិតខ្ពស់របស់ Ultra ទៅជាប្រភេទ Slim វិញ ដោយវាផ្តល់នូវការកែលម្អគុណភាពរូបភាពទៅដល់អ្នកដែលចូលចិត្តថតរូបជាពិសេស។ រហូតមកដល់ពេលនេះ មានព័ត៌មានថា Galaxy S25 Slim នឹងបង្ហាញពីលក្ខណៈពិសេសរបស់វា នៅក្នុងកម្រិតស្មាតហ្វូនមួយដែលខ្ពស់ ជាមួយនឹងការរចនាកាន់តែស្តើង ទាក់ទាញក្នុងការប្រើប្រាស់។ ចំពោះការដាក់បញ្ចូលសេនស័រ 200MP នឹងជំរុញ S25 Slim ទទួលបាននូវដំណើរការ កាមេរ៉ាមួយដែលពិសេស ដែលធ្វើឱ្យវាក្លាយជាជម្រើសប្រកួតប្រជែងដ៏ល្អមួយសម្រាប់អ្នកប្រើប្រាស់ដែល និយមចូលចិត្តការថតរូបតែម្តង។ ក្រុមហ៊ុន Samsung កំពុងតែរៀបចំបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី ...
realme GT 7 Pro នឹងចេញលក់នៅថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2024 ក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនបានប្រកាសថា GT 7 Pro នេះនឹងក្លាយជាស្មាតហ្វូន ដំបូងគេនៅក្នុងប្រទេសឥណ្ឌាដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដែលមានថាមពលខ្លាំង។ នេះមានន័យថា realme កំពុងរំលេចនូវសមត្ថភាពខ្ពស់របស់ GT 7 Pro ជាពិសេសគឺបានផ្តោតទៅលើការលេងហ្គេម ដែលត្រូវបានពង្រឹងដោយបច្ចេកវិទ្យា AI ។ ចំពោះពិន្ទុ Antutu Benchmark ទទួលបានប្រហែល 3 លាន។ នេះបង្ហាញថាទូរស័ព្ទនេះមានថាមពលខ្លាំង វាមានសមត្ថភាពដោះស្រាយកិច្ចដែលយើងចង់បាន ដូចជាការលេងហ្គេមបានយ៉ាងរលូន ...
រថយន្តអគ្គីសនីដែលមានកម្លាំងពី ៣០០សេះ ឡើងទៅត្រូវបង់ពន្ធ ១ ៦០០ ០០០៛ ដែលគិតពីឆ្នាំផលិតដល់ត្រឹម ៥ ឆ្នាំ!
កាលពីថ្ងៃទី៣១ ខែតុលា កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅកម្ពុជាបានធ្វើសេចក្តីប្រកាសអំពី ការបង់ពន្ធនៅលើមធ្យោបាយដឹងជញ្ជូន ហើយក្នុងនោះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានលើកអំពីពន្ធ របស់រថយន្តជាច្រើនប្រភេទផងដែរ។ ហើយមួយវិញទៀតក្នុងសេចក្តីប្រកាសនេះក៏បាននិយាយអំពីរថយន្តដោយប្រើប្រាស់ថាមពលអគ្គីសនីផង មិនតែប៉ុណ្ណោះសម្រាប់រថយន្តអគ្គីសនីក៏នឹងត្រូវបង់ពន្ធទៅតាមកម្លាំងសេះក៏ដូចគិតជាឆ្នាំផងដែរ។ រថយន្តអគ្គីសនីដែលមានកម្លាំង ១៥០ សេះត្រូវបង់ពន្ធ ១០០ ០០០៛ ១៥០ ដល់ ២០០ សេះត្រូវបង់ ...
យោងតាមពាក្យចចាមអារ៉ាមដែលបានរាយការណ៍ថា Apple កំពុងអភិវឌ្ឍ អេក្រង់ 90Hz ដែលអាចបំពាក់នៅលើ iPad Air , 24-inch iMac និង Studio Display ។ បច្ចុប្បន្ននេះ iPad Air, iMac 24-inch និង Studio Display សុទ្ធតែមាន អេក្រង់ Refresh Rate 60Hz ។ ហើយ Apple កំពុងធ្វើកំណែទម្រង់របស់ខ្លួនដោយកែពី 60Hz ទៅ 90 Hz ទៅលើឧបករណ៍មួយចំនួនដែលខ្លួននឹងត្រូវបំពាក់ ដើម្បីធ្វើឲ្យអេក្រង់មានដំណើរការបានរលូនដើម្បីឲ្យអ្នកប្រើប្រាស់កាន់តែទទួលបាននូវបទពិសោធន៍មួយដ៏ប្រសើរ។ យោងតាមការលេចធ្លាយ អេក្រង់ថ្មីនេះអាចបង្ហាញខ្លួនជាលើកដំបូងនៅលើ iPad Air M3 បន្ទាប់មកគឺ iMac និង Studio Display ជំនាន់ក្រោយ។ Apple កំពុងធ្វើការលើការកែលម្អគុណភាពអេក្រង់សម្រាប់ ...