Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
រូបភាព Renders ផ្លូវការបង្ហាញពីជម្រើសពណ៌ដ៏ទាក់ទាញរបស់ Vivo X200s - techlist

រូបភាព Renders ផ្លូវការបង្ហាញពីជម្រើសពណ៌ដ៏ទាក់ទាញរបស់ Vivo X200s

Vivo បានបញ្ជាក់ជាផ្លូវការនូវការចេញផ្សាយស្មាតហ្វូន Vivo X200s រួមជាមួយ X200 Ultra នៅខែមេសាខាងមុខនេះក្នុងទីផ្សារប្រទេសចិន ដោយបានបង្ហាញពីរូបភាព Renders ផ្លូវការដែលមានជម្រើសពណ៌ស្វាយទន់ និងពណ៌ស្វាយ។

ស្មាតហ្វូនថ្មីនេះមានអេក្រង់ទំហំ 6.67 អ៊ីញដែលផលិតដោយប្រើបច្ចេកវិទ្យា Q10 របស់ BOE ផ្តល់ភាពច្បាស់លាស់ 1.5K និងល្បឿនអេក្រង់ 120Hz រួមជាមួយបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ ultrasonic សម្រាប់សុវត្ថិភាព។

Vivo X200s នឹងត្រូវបានបំពាក់ដោយបន្ទះឈីប MediaTek Dimensity 9400+ ដែលមានស្នូល Cortex-X925 ល្បឿន 3.7GHz ដែលបានសម្រេចពិន្ទុ Benchmark លើសពី 3 លាននៅលើ AnTuTu។

បំពាក់ជាមួយប្រព័ន្ធកាមេរ៉ាបីគ្រាប់ម៉ាក Zeiss ដែលមានទំហំ 50MP រួមទាំងកញ្ចក់ telephoto periscope 3x អាចថតរូបពីចម្ងាយពី 15mm ដល់ 70mm។
ស្មាតហ្វូននេះមានថាមពលថ្ម 6,000mAh+ ដែលគាំទ្រការសាកឥតខ្សែលឿន 90W នៅក្រៅពីស្មាតហ្វូនទាំងពីរគំរូនេះ Vivo ក៏នឹងចេញផ្សាយផលិតផលផ្សេងៗទៀតដូចជា Vivo Pad 5 Pro, Pad SE និង Watch 5 នៅក្នុងព្រឹត្តិការណ៍ខាងមុខនេះផងដែរ។
ប្រភព : gizmochina