Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ខ្លួនតូចតែសមត្ថភាពថ្មធំរហូតដល់ 6,000mAh គឺ OnePlus 13T - techlist

ខ្លួនតូចតែសមត្ថភាពថ្មធំរហូតដល់ 6,000mAh គឺ OnePlus 13T

ក្រុមហ៊ុន OnePlus បានបញ្ជាក់ថានឹងចេញលក់ស្មាតហ្វូន OnePlus 13T ដែលនឹងចេញនៅចុងខែនេះក្នុងប្រទេសចិន ដោយលោក Li Jie ប្រធានក្រុមហ៊ុន OnePlus China បានចាប់ផ្តើមសាកល្បងឧបករណ៍នេះ ហើយរំលេចពីសមត្ថភាពថ្មដ៏ធំ ដែលតាមការលាតត្រដាងចុងក្រោយបង្ហាញថា OnePlus 13T នឹងមានថាមពលថ្មលើសពី 6,000mAh និងគាំទ្រការសាកថ្មលឿន 80W ដោយកំណត់ស្តង់ដារថ្មីសម្រាប់ទូរស័ព្ទស្មាតហ្វូនខ្នាតតូចនេះ។

ទោះបីជាផ្តោតលើប្រសិទ្ធភាពថ្មក៏ដោយ ក៏ OnePlus 13T នៅតែដំណើរការដោយ បន្ទះឈីប Snapdragon 8 Elite SoC ដើម្បីផ្តល់សមត្ថភាពដំណើរការលំដាប់កំពូល រួមទាំងម៉ាស៊ីនដែលផ្តោតលើការលេងហ្គេមដែលកែតម្រូវប្រេកង់ស៊ីភីយូ និង GPU ដើម្បីបង្កើនប្រសិទ្ធភាពលេងហ្គេមថែមទៀត។


OnePlus 13T ត្រូវបានរចនាឡើងជាមួយអេក្រង់ទំហំ 6.3 អ៊ីញ និង 1.5K ដោយទូរស័ព្ទនេះវាត្រូវបានរំពឹងថានឹងមានកាមេរ៉ាមុខក្រោយ 50MP ដែលមាន OIS-enabled ហើយ OnePlus មានបំណងធ្វើឲ្យឧបករណ៍នេះក្លាយជាស្មាតហ្វូនមួយដែលមានតម្លៃសមរម្យបំផុតជាមួយ Snapdragon 8 Elite ដែលអាចមានតម្លៃក្រោម 550 ដុល្លារ។
ប្រភព : gizmochina