Vivo បានបញ្ជាក់ជាផ្លូវការនូវការចេញផ្សាយស្មាតហ្វូន Vivo X200s រួមជាមួយ X200 Ultra នៅខែមេសាខាងមុខនេះក្នុងទីផ្សារប្រទេសចិន ដោយបានបង្ហាញពីរូបភាព Renders ផ្លូវការដែលមានជម្រើសពណ៌ស្វាយទន់ និងពណ៌ស្វាយ។ ស្មាតហ្វូនថ្មីនេះមានអេក្រង់ទំហំ 6.67 អ៊ីញដែលផលិតដោយប្រើបច្ចេកវិទ្យា Q10 របស់ BOE ផ្តល់ភាពច្បាស់លាស់ 1.5K និងល្បឿនអេក្រង់ 120Hz រួមជាមួយបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ ultrasonic សម្រាប់សុវត្ថិភាព។ Vivo X200s នឹងត្រូវបានបំពាក់ដោយបន្ទះឈីប MediaTek Dimensity 9400+ ដែលមានស្នូល Cortex-X925 ល្បឿន 3.7GHz ដែលបានសម្រេចពិន្ទុ Benchmark លើសពី 3 លាននៅលើ ...

ក្រុមហ៊ុន Samsung កំពុងធ្វើការលើបច្ចេកវិទ្យាទូរស័ព្ទបត់បានដែលអាចបត់បានទាំងសង់ខាង ទាំងខាងក្នុង និងខាងក្រៅ ដោយប្រើប្រព័ន្ធ hinge 360 ដឺក្រេ។ ការរចនានេះអាចជាការផ្លាស់ប្តូរស្តង់ដារឧស្សាហកម្ម បច្ចុប្បន្ន ដោយលុបបំបាត់តម្រូវការអេក្រង់គម្របដាច់ដោយឡែក។ ទូរស័ព្ទនេះនឹងប្រើអេក្រង់តែមួយដែលអាចបត់បានពេញលេញ ជំនួសឱ្យការពឹងផ្អែកលើអេក្រង់ខាងក្រៅដូចការរចនាបច្ចុប្បន្ន។ Samsung ប្រើបច្ចេកវិទ្យា Ultra Thin Glass (UTG)។ ការរចនានេះក៏រួមបញ្ចូលអេក្រង់លាតតូចមួយនៅខាងក្រោមកាមេរ៉ាខាងក្រោយផងដែរ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលការជូនដំណឹង និងប្រើមុខងារមូលដ្ឋានមួយចំនួនបាន ទោះជាទូរស័ព្ទបត់បិទក៏ដោយ។ ក្នុងពេលថ្មីៗនេះ ក៏ឃើញថាក្រុមហ៊ុន Huawei បានចេញ Pura X ដែលបត់ទៅចំហៀង បង្កើតអេក្រង់ 16:10 ទំហំ 6.3 អ៊ីង។ នេះបង្ហាញថា ទីផ្សារកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយការរចនា 360 ដឺក្រេរបស់ ...

Qualcomm កំពុងត្រៀមរៀបចំដាក់ចេញ Snapdragon 8s Gen 4 បន្ទាប់ពីបានចេញ Snapdragon 8s Gen 3 កាលពីឆ្នាំមុន។ តាមដែលព័ត៌មានដែលបានចុះផ្សាយបន្ទះឈីប Snapdragon 8s Gen 4 ទំនងជានឹងប្រើស្នូល ARM ជំនួសឱ្យស្នូល Oryon ផ្ទាល់ខ្លួនរបស់ Qualcomm ដែលរក្សាតម្លៃទាបជាង។ វានឹងមានស្នូល Cortex-X4 មួយដែលដំណើរការនៅល្បឿន 3.21GHz រួមជាមួយស្នូល Cortex-A720 ចំនួនបីនៅ 3.01GHz ស្នូល A720 ពីរទៀតនៅ 2.80GHz និងស្នូល A720 ពីរផ្សេងទៀតដែលផ្តោតលើប្រសិទ្ធភាពនៅ 2.02GHz។ ...

បន្ទះឈីប MediaTek Dimensity 9400e នេះត្រូវបានរំពឹងថានឹងប្រកួតប្រជែងយ៉ាងខ្លាំងជាមួយ Snapdragon 8s Gen 4 របស់ Qualcomm ដោយផ្តោតលើការកែលម្អលើស្ថាបត្យកម្ម និងដំណើរការដែលមានស្រាប់។ Dimensity 9400e ត្រូវបានគេសង្ស័យថានឹងផ្អែកទៅលើអ្វីដែលដូចគ្នានឹង Dimensity 9300 ដែលមានស្នូល Cortex-X4 ចំនួនបួន និងស្នូល Cortex-A720 ចំនួនបួនដោយផ្តោតលើប្រសិទ្ធភាពខ្លាំង។ យោងតាមព័ត៌មានពីប្រភពដែលអាចទុកចិត្តបាន ក្រុមហ៊ុន OnePlus គឺកំពុងរៀបចំដាក់ចេញស្មាតហ្វូនថ្មីមួយដែលប្រើប្រាស់Dimensity 9400e ដែលអាចមានឈ្មោះថា OnePlus Ace 5V។ ឧបករណ៍នេះរំពឹងថានឹងមានថាមពលថ្មធំដល់ 7000 mAh និងអេក្រង់ដែលមានអនុភាពខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទចេញផ្សាយជាផ្លូវការនៅតែមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។ ជាមួយនឹងការប្រកួតប្រជែងដ៏ខ្លាំងពី ...

ស៊េរី Nubia Neo 3 របស់ ZTE ដែលត្រូវបានចេញផ្សាយនៅក្នុងព្រឹត្តិការណ៍ MWC 2025 និងមានគ្រោងនឹងចេញលក់នៅចុងខែមីនានេះ ឥឡូវនេះអាចបញ្ជាទិញមុនបានតាមវេបសាយ Lazada នៅប្រទេសហ្វីលីពីន សម្រាប់ទាំងពីរម៉ូដែល Nubia Neo 3 5G និង Neo 3 GT។ លក្ខណៈពិសេស Nubia Neo 3 GT Neo 3 GT ដំណើរការដោយបន្ទះឈីប Unisoc T9100 6nm ដែលមាន core 2.7 GHz ARM Cortex-A76 ...

ប៊ូតុងកាមេរ៉ាពិសេសនៃ Vivo X200 Ultra លេចឡើងក្នុងរូបភាពផ្លូវការដំបូង ហើយគេបានប្រៀបធៀបជាមួយ iPhone 16 Pro Max ផងដែរ។ X200S និង X200 Ultra អាចនឹងចេញមុខនៅពាក់កណ្តាលខែមេសាខាងមុខនេះ។ តាមលោក Han Boxiao អ្នកគ្រប់គ្រងផលិតផលរបស់ Vivo បានចេញផ្សាយរូបភាពផ្លូវការដំបូងបង្អស់នៃ X200 Ultra។ ជាការចំណាយពីការបង្ហាញធម្មតាដែលផ្តោតលើផ្នែកខាងមុខឬក្រោយ រូបភាពផ្លូវការលើកនេះបានបង្ហាញពីផ្នែកខាងស្តាំរបស់ X200 Ultra ដែលមានប៊ូតុងកាមេរ៉ាពិសេស។ នេះគឺជាលើកដំបូងហើយដែល Vivo ដាក់ប៊ូតុងបន្ថែមបែបនេះលើស្មាតហ្វូនរបស់ខ្លួន។ លើសពីនេះ រូបភាពនេះក៏បង្ហាញថា X200 Ultra មានរូបរាងស្តើងសែនតិចជាង iPhone 16 Pro Max ...

ស្មាតហ្វូន A5 នេះមានអេក្រង់ IPS LCD ទំហំ 6.88 អ៊ីញ និង 120Hz ផ្តល់ពន្លឺដល់ 450 nits ។ ជាមួយ RAM 4GB និងអង្គផ្ទុកទិន្នន័យ 128GB ដែលអាចពង្រីកបានតាមរយៈកាត microSD។ សម្រាប់អ្នកដែលចូលចិត្តថតរូប Redmi A5 មានកាមេរ៉ាមុខ 8MP និងកាមេរ៉ាក្រោយ 32MP ជាមួយ LED flash សម្រាប់ថតរូបក្នុងស្ថានភាពពន្លឺខ្សោយ។ ស្មាតហ្វូននេះដំណើរការលើAndroid 15 (Go Edition) ដែលបង្កើនប្រសិទ្ធភាពសម្រាប់ទូរស័ព្ទកម្រិតថវិ។ វាមានថាមពលថ្ម 5,200mAh គាំទ្រការសាកលឿន 15W តាមរយៈ USB Type-C ធានាថាអ្នកអាចប្រើប្រាស់បានយូរដោយមិនចាំបាច់ព្រួយបារម្ភពីថ្មអស់។ ...

ទូរស័ព្ទទាំងពីរមានអេក្រង់ AMOLED 6.67 អ៊ីញ 2K 120Hz ដែលមានពន្លឺខ្លាំងដល់ 3200 nits រួមទាំងមុខងារស្កេនម្រាមដៃក្រោមអេក្រង់ នឹងកម្រិតការពារធូលីនិងទឹក IP68។ ហើយមកមើលពីការរចនារបស់ F7 Ultra គឺមានអេក្រង់កោង ៤ ជ្រុង ខណៈ F7 Pro មានអេក្រង់រាបស្មើ។ ទូរស័ព្ទទាំងពីរដំណើរការលើ Xiaomi HyperOS 2 ដែលផ្អែកលើ Android 15។ POCO F7 Ultra ដំណើរការដោយ ប្រព័ន្ធ Snapdragon 8 Elite ជាមួយ VisionBoost D7 ...

ក្រុមហ៊ុន Samsung កំពុងត្រៀមចេញផ្សាយថេប្លេតថ្មីពីរគឺ Galaxy Tab S10 និង S10 FE+ ដែលបានលេចធ្លាយព័ត៌មានលម្អិតអំពីលក្ខណៈសម្បត្តិ និងតម្លៃ។ តាមអ្នកណែនាំ Arsene Lupine នៅលើ X ថេប្លេតទាំងពីរនេះនឹងមានលក្ខណៈពិសេសដែលដំណើរការដោយ AI រួមជាមួយការរចនាដ៏ទំនើប។ Galaxy Tab S10 FE មានអេក្រង់ LCD 10.9 អ៊ីញដែលគាំទ្រ 90Hz ខណៈ S10 FE+ មានអេក្រង់ធំជាង 13.1 អ៊ីញ។ ថេប្លេតទាំងពីរត្រូវបានរចនាជាមួយស៊ុមអាលុយមីញ៉ូមរឹងមាំ និងបំពាក់អាវក្រោះការពារទឹកនិងធូលី IP68 ។ ឧបករណ៍នេះប្រើប្រាស់បន្ទះឈីប Exynos ...

Samsung Galaxy S25 Edge ត្រូវបានគេរំពឹងថានឹងចេញផ្សាយនៅខែមេសា ខាងមុខនេះ បន្ទាប់ពីត្រូវបានគេលើកឡើងជាលើកដំបូងក្នុងព្រឹត្តិការណ៍ Galaxy S25 ខែមករា ហើយក៏បានលេចចេញនៅពិព័រណ៍ MWC 2025 ដែរ។ ទូរស័ព្ទនេះនឹងមានជម្រើសពណ៌សំខាន់ៗ ៣ គឺ Titanium Jet Black, Titanium Icy Blue និង Titanium Silver។ យោងតាមព័ត៌មានដែលបានចុះផ្សាយ Galaxy S25 Edge នឹងមានអេក្រង់ AMOLED ទំហំ 6.7 អ៊ីញ ដែលគាំទ្រកម្រិតភាពច្បាស់ FHD+ និង 120Hz ដោយប្រើប្រាស់ឈីប ...