តាមព័ត៌មានពី Weibo របស់ Honor និងអ្នកវិភាគបច្ចេកវិទ្យា Digital Chat Station ឧបករណ៍នេះនឹងត្រូវបានបង្ហាញជាសាធារណៈនៅថ្ងៃទី ១៥ ខែមេសា ប្រទេសចិន។ Honor Power ត្រូវបានគេហៅថាជាស្មាតហ្វូនដៃសម្រាប់ ការប្រើប្រាស់ក្រៅផ្ទះ ដោយវាមានភាពរឹងមាំ និងការរចនាដែលស្រស់ស្អាត។ វានឹងមានថ្មដ៏ធំជាងគេបំផុតក្នុងឆ្នាំនេះគឺ 7,800mAh ដែលអាចធានាថាមពលប្រើប្រាស់បានយូរ។ ក្រុមហ៊ុន Honor បានធ្វើការសាកល្បងលក្ខណៈពិសេសនៃស៊េរី Power តាំងពីដើមខែនេះ ដោយអះអាងថាវាមានអាយុកាលថ្មយូរ ហើយថែមទាំងអាច សាកថ្មឧបករណ៍ផ្សេងៗ បានទៀត។ ការបញ្ជាក់ផ្លូវការនេះបង្ហាញថា Honor ពិតជាចាប់អារម្មណ៍លើទីផ្សារ ដែលជាតម្រូវការសម្រាប់ការប្រើប្រាស់ថ្មបានយូរ។ ឧបករណ៍នេះនឹងគាំទ្រ ការសាកថ្មលឿន 80W ដែលធ្វើអោយវាកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ ជាមួយនឹងថ្មដ៏ធំនេះ នឹងការតភ្ជាប់ដ៏លឿន ការរចនាសម្ព័ន្ធស្រាល Honor Power អាចជាជម្រើសល្អសម្រាប់អ្នកដែលត្រូវការប្រើប្រាស់ច្រើនហើយមិនចង់បញ្ចូលថ្មញឹកញាប់។ ទោះយ៉ាងណា ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ថាតើវានឹងចេញលក់នៅក្រៅប្រទេសចិនឬអត់នោះទេ។ ប្រភព : gizmochina ...
កត្តាពន្ធថ្មីនេះធ្វើឱ្យភាគហ៊ុនរបស់ពួកគេធ្លាក់ចុះ ៨.៥% ក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតដូចជា Tesla, NVIDIA, Meta និង Amazon ក៏រងការខាតបង់ដែរ ដោយភាគហ៊ុនធ្លាក់ពី ៦% ទៅ ៧.២% ពន្ធថ្មីនេះដែលចូលជាធរមាននៅថ្ងៃទី ៥ ខែមេសា បានធ្វើឱ្យក្រុមហ៊ុនទាំងនេះត្រូវរៀបចំឡើងវិញដើម្បីសម្របខ្លួនទៅនឹងស្ថានភាពសេដ្ឋកិច្ចថ្មី។ ក្រុមហ៊ុន Apple កំពុងជំរុញឱ្យមានការលើកលែងពន្ធសម្រាប់តំបន់មួយចំនួនដូចជាឥណ្ឌា ដែលជាកន្លែងដែលពួកគេអាចផ្លាស់ប្តូរផលិតកម្ម iPhone ប្រសិនបើមានការលើកលែងពន្ធ ជម្រើសមួយទៀតគឺការដំឡើងតម្លៃ iPhone 17 Pro និង Pro Max នាពេលអនាគត ដើម្បីស្តាមកវិញចំពោះការខាតបង់ដោយសារពន្ធថ្មីនេះ។ នាយកប្រតិបត្តិ Tim Cook ត្រូវបានរំពឹងថានឹងចូលរួមការសន្ទនាជាមួយរដ្ឋាភិបាលអាមេរិកក្នុងថ្ងៃខាងមុខ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាពន្ធដែលកំពុងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ Apple ទោះជាយ៉ាងណាក៏ដោយ គ្មានសក្ខីកម្មផ្លូវការណាមួយត្រូវបានចេញដោយក្រុមហ៊ុននៅឡើយទេ។ ...
របាយការណ៍ថ្មីបានអះអាងថា Samsung Galaxy S25 Edge នឹងត្រូវបានបង្ហាញជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ខុសពីកាលបរិច្ឆេទដែលបានរាយការណ៍ពីមុនថានឹងចេញនៅថ្ងៃទី១៥ ខែមេសា។ តាមព័ត៌មានពីក្រុមហ៊ុន ET News របស់កូរ៉េខាងត្បូង ដែលបានអោយដឹងថាការចេញលក់នឹងចាប់ផ្តើមនៅចន្លោះខែឧសភា និងខែមិថុនា។ ទាក់ទងនឹងលក្ខណៈបច្ចេកទេស ទូរស័ព្ទនេះត្រូវបានគេរំពឹងថានឹងមានអេក្រង់ AMOLED ទំហំ 6,6 អ៊ីញ កម្រិត 2K ល្បឿនអេក្រង់ 120Hz និងឧបករណ៍ស្កេនស្នាមម្រាមដៃនៅក្នុងអេក្រង់។ វាមានកម្រាស់ត្រឹមតែ 5,84 មីលីម៉ែត្រ និងទម្ងន់ 162 ក្រាម ដោយប្រើស៊ុមដែកទីតានីញ៉ូមដែលមានការការពារ IP68 ប្រឆាំងធូលី និងទឹក។ ចំពោះកាមេរ៉ាគោលមានទំហំ 200MP ដែលមាន OIS ...
អាមេរិកកំពុងរៀបចំដាក់ពន្ធថ្មីលើទូរស័ព្ទដែលនាំចូលពីបរទេស ជាពិសេសទូរស័ព្ទរបស់ក្រុមហ៊ុន Apple និង Samsung ដែលអាចធ្វើឱ្យតម្លៃទូរស័ព្ទទាំងនេះកើនឡើងយ៉ាងខ្លាំង ពន្ធថ្មីនេះត្រូវបានប្រកាសដោយលោក Donald Trump ដែលអាចប៉ះពាល់ដល់ក្រុមហ៊ុនទាំងពីរយ៉ាងធ្ងន់ធ្ងរ ព្រោះអាមេរិកគឺជាទីផ្សារសំខាន់សម្រាប់ទូរស័ព្ទទាំងពីរនេះ។ អ្នកវិភាគយល់ថា Apple និង Samsung អាចនឹងត្រូវបង់ពន្ធកាន់តែខ្ពស់ដោយសារការពឹងផ្អែកខ្លាំងលើការផលិតនៅប្រទេសដទៃ ជាពិសេសចិន វៀតណាម និងឥណ្ឌា ដែលជាមជ្ឈមណ្ឌលផលិតកម្មសំខាន់ៗ ប្រទេសចិននឹងត្រូវបង់ពន្ធខ្ពស់បំផុតគឺ ៣៤% ខណៈវៀតណាមត្រូវបង់ពន្ធដល់ទៅ ៤៦% ឯឥណ្ឌាត្រូវបង់ពន្ធប្រមាណ ២៦%។ ការកើនឡើងពន្ធនេះអាចធ្វើឱ្យតម្លៃទូរស័ព្ទកើនឡើង ដែលនាំឱ្យអ្នកប្រើប្រាស់នៅអាមេរិកត្រូវចំណាយប្រាក់ច្រើនជាងមុន ម្យ៉ាងវិញទៀត ក្រុមហ៊ុនទាំងពីរក៏អាចទទួលរងការថយចុះនៃប្រាក់ចំណេញផងដែរ ដើម្បីដោះស្រាយបញ្ហានេះ Apple និង Samsung បានព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដោយផ្លាស់ប្តូរកន្លែងផលិតទៅប្រទេសដទៃវិញ។ ប្រភព : gizmochina ...
សក្រុមហ៊ុន Honor បានចេញស្មាតហ្វូនម៉ូដែលកម្រិតមធ្យមថ្មីរបស់ពួកគេសម្រាប់ទីផ្សារពិភពលោក គឺ Honor 400 Lite ដែលបានលេចឡើងនៅលើគេហទំព័រអឺរ៉ុប បង្ហាញពីការរចនា បច្ចេកទេស និងមុខងារពេញលេញរបស់វា។ Honor 400 Lite ថ្មីនេះមានអេក្រង់ AMOLED 6.7 អ៊ីញ ដែលមានល្បឿនអេក្រង់ 120Hz កម្រិតភាពច្បាស់ 1.5K ពន្លឺអតិបរមាដល់ 3500 nits។ ដំណើរការដោយបន្ទះឈីប MediaTek Dimensity 7025 Ultra SoC ស្មាតហ្វូននេះមាន RAM រហូតដល់ 12GB និងអង្គផ្ទុកទិន្នន័យ 256GB ខណៈដែលថ្ម 5230mAh គាំទ្រការសាកលឿនតាមខ្សែ 35Wដំណើរការលើ Android 15 ជាមួយ MagicOS 9.0 ស្មាតហ្វូននេះមានកាមេរ៉ាគោល 108MP រួមជាមួយកាមេរ៉ា Ultra-Wide 5MP និង Depth Sensor ខណៈផ្នែកខាងមុខមានទំហំ16MP។ Honor 400 Lite រួមផ្សំនូវមុខងារ AI ដូចជា AI Erase, AI Camera button, AI Translate និងមុខងារផ្សេងៗទៀត ដោយមានការរចនាស្តើង 7.29mm និងទម្ងន់ត្រឹមតែ 171 ក្រាម ស្មាតហ្វូននេះនឹងមានជម្រើសពណ៌ 3 គឺ Mars Green, Velvet ...
ក្រុមហ៊ុន Lenovo ត្រូវបានគេរាយការណ៍ថាកំពុងអភិវឌ្ឍថេប្លេតលេងហ្គេមជំនាន់ថ្មី Legion Tab 2025 ដែលជាកំណែអាប់ដេតនៃ Legion Y700 2024 យោងតាមព័ត៌មានដែលលេចធ្លាយ ម៉ូដែលថ្មីនេះរំពឹងនឹងប្រើឈីប Snapdragon 8 Elite ជំនួស Snapdragon 8 Gen 3 ពីជំនាន់មុន។ ថេប្លេតនេះនឹងរក្សាទំហំអេក្រង់ 8.8 អ៊ីញដដែល ជាមួយល្បឿនអេក្រង់ 144Hz ឬ 165Hz ហើយមានសមត្ថភាពថ្មធំជាង 6,550mAh រួមជាមួយការរចនាស្តើងជាងមុន ឧបករណ៍បំពងសំឡេងពីរ និងម៉ូទ័ររំញ័រ X-axis ពីរ។ ជំនាន់បច្ចុប្បន្ន Legion Y700 2024 មានអេក្រង់ ...
Qualcomm បានចេញផ្សាយជាផ្លូវការអំពីបន្ទះឈីប Snapdragon 8s Gen 4 ដែលជាឈីបស៊េរីថ្មីបំផុតសម្រាប់ស្មាតហ្វូនដែលមានតម្លៃសមរម្យ ដែលផ្តល់នូវប្រសិទ្ធភាពខ្ពស់ក្នុងតម្លៃមួយនេះ។ បន្ទះឈីបថ្មីដែលមានលេខម៉ូដែល SM8735 នេះ ត្រូវបានផលិតឡើងដោយប្រើបច្ចេកវិទ្យា TSMC N4P 4nm ដែលធានាប្រសិទ្ធភាពថាមពល និងអាចប្រើប្រាស់បានយូរ។ ខុសពី Snapdragon 8 Gen 4 ដែលប្រើស្នូល Oryon ថ្មី បន្ទះឈីបនេះនៅតែពឹងផ្អែកលើស្នូល Kryo ចាស់ ដែលមានស្នូល Cortex-X4 ល្បឿនខ្ពស់រហូតដល់ 3.2GHz រួមជាមួយស្នូល Cortex-A720 ដែលមានល្បឿនខុសៗគ្នាដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល។ វាមានសម្ថភាពលឿនជាងមុន និងប្រសិទ្ធភាពថាមពលប្រសើរជាងមុន Qualcomm អះអាងថា Snapdragon 8s Gen 4 មាន សម្ថភាពលឿនជាង Snapdragon 8 Gen 3 ប្រហែល 31% ខណៈដែលប្រើថាមពលប្រសើរជាង 39% ដែលធ្វើឱ្យវាស័ក្តិសមសម្រាប់អ្នកដែលចង់បានស្មាតហ្វូនដែលប្រើបន្ទះឈីបមានប្រសិទ្ធភាពខ្ពស់តែមានតម្លៃសមរម្យ។ ឈីបនេះវាជួយដល់ក្រាហ្វិក ផ្នែកក្រាហ្វិករបស់ឈីបនេះមាន GPU Adreno ...
ក្រុមហ៊ុន OnePlus បានបញ្ជាក់ថានឹងចេញលក់ស្មាតហ្វូន OnePlus 13T ដែលនឹងចេញនៅចុងខែនេះក្នុងប្រទេសចិន ដោយលោក Li Jie ប្រធានក្រុមហ៊ុន OnePlus China បានចាប់ផ្តើមសាកល្បងឧបករណ៍នេះ ហើយរំលេចពីសមត្ថភាពថ្មដ៏ធំ ដែលតាមការលាតត្រដាងចុងក្រោយបង្ហាញថា OnePlus 13T នឹងមានថាមពលថ្មលើសពី 6,000mAh និងគាំទ្រការសាកថ្មលឿន 80W ដោយកំណត់ស្តង់ដារថ្មីសម្រាប់ទូរស័ព្ទស្មាតហ្វូនខ្នាតតូចនេះ។ ទោះបីជាផ្តោតលើប្រសិទ្ធភាពថ្មក៏ដោយ ក៏ OnePlus 13T នៅតែដំណើរការដោយ បន្ទះឈីប Snapdragon 8 Elite SoC ដើម្បីផ្តល់សមត្ថភាពដំណើរការលំដាប់កំពូល រួមទាំងម៉ាស៊ីនដែលផ្តោតលើការលេងហ្គេមដែលកែតម្រូវប្រេកង់ស៊ីភីយូ និង GPU ដើម្បីបង្កើនប្រសិទ្ធភាពលេងហ្គេមថែមទៀត។ OnePlus 13T ត្រូវបានរចនាឡើងជាមួយអេក្រង់ទំហំ ...
Vivo បានបញ្ជាក់ជាផ្លូវការនូវការចេញផ្សាយស្មាតហ្វូន Vivo X200s រួមជាមួយ X200 Ultra នៅខែមេសាខាងមុខនេះក្នុងទីផ្សារប្រទេសចិន ដោយបានបង្ហាញពីរូបភាព Renders ផ្លូវការដែលមានជម្រើសពណ៌ស្វាយទន់ និងពណ៌ស្វាយ។ ស្មាតហ្វូនថ្មីនេះមានអេក្រង់ទំហំ 6.67 អ៊ីញដែលផលិតដោយប្រើបច្ចេកវិទ្យា Q10 របស់ BOE ផ្តល់ភាពច្បាស់លាស់ 1.5K និងល្បឿនអេក្រង់ 120Hz រួមជាមួយបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ ultrasonic សម្រាប់សុវត្ថិភាព។ Vivo X200s នឹងត្រូវបានបំពាក់ដោយបន្ទះឈីប MediaTek Dimensity 9400+ ដែលមានស្នូល Cortex-X925 ល្បឿន 3.7GHz ដែលបានសម្រេចពិន្ទុ Benchmark លើសពី 3 លាននៅលើ ...
ក្រុមហ៊ុន Samsung កំពុងធ្វើការលើបច្ចេកវិទ្យាទូរស័ព្ទបត់បានដែលអាចបត់បានទាំងសង់ខាង ទាំងខាងក្នុង និងខាងក្រៅ ដោយប្រើប្រព័ន្ធ hinge 360 ដឺក្រេ។ ការរចនានេះអាចជាការផ្លាស់ប្តូរស្តង់ដារឧស្សាហកម្ម បច្ចុប្បន្ន ដោយលុបបំបាត់តម្រូវការអេក្រង់គម្របដាច់ដោយឡែក។ ទូរស័ព្ទនេះនឹងប្រើអេក្រង់តែមួយដែលអាចបត់បានពេញលេញ ជំនួសឱ្យការពឹងផ្អែកលើអេក្រង់ខាងក្រៅដូចការរចនាបច្ចុប្បន្ន។ Samsung ប្រើបច្ចេកវិទ្យា Ultra Thin Glass (UTG)។ ការរចនានេះក៏រួមបញ្ចូលអេក្រង់លាតតូចមួយនៅខាងក្រោមកាមេរ៉ាខាងក្រោយផងដែរ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលការជូនដំណឹង និងប្រើមុខងារមូលដ្ឋានមួយចំនួនបាន ទោះជាទូរស័ព្ទបត់បិទក៏ដោយ។ ក្នុងពេលថ្មីៗនេះ ក៏ឃើញថាក្រុមហ៊ុន Huawei បានចេញ Pura X ដែលបត់ទៅចំហៀង បង្កើតអេក្រង់ 16:10 ទំហំ 6.3 អ៊ីង។ នេះបង្ហាញថា ទីផ្សារកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយការរចនា 360 ដឺក្រេរបស់ ...