ស៊េរី Nubia Neo 3 របស់ ZTE ដែលត្រូវបានចេញផ្សាយនៅក្នុងព្រឹត្តិការណ៍ MWC 2025 និងមានគ្រោងនឹងចេញលក់នៅចុងខែមីនានេះ ឥឡូវនេះអាចបញ្ជាទិញមុនបានតាមវេបសាយ Lazada នៅប្រទេសហ្វីលីពីន សម្រាប់ទាំងពីរម៉ូដែល Nubia Neo 3 5G និង Neo 3 GT។ លក្ខណៈពិសេស Nubia Neo 3 GT Neo 3 GT ដំណើរការដោយបន្ទះឈីប Unisoc T9100 6nm ដែលមាន core 2.7 GHz ARM Cortex-A76 ...

ប៊ូតុងកាមេរ៉ាពិសេសនៃ Vivo X200 Ultra លេចឡើងក្នុងរូបភាពផ្លូវការដំបូង ហើយគេបានប្រៀបធៀបជាមួយ iPhone 16 Pro Max ផងដែរ។ X200S និង X200 Ultra អាចនឹងចេញមុខនៅពាក់កណ្តាលខែមេសាខាងមុខនេះ។ តាមលោក Han Boxiao អ្នកគ្រប់គ្រងផលិតផលរបស់ Vivo បានចេញផ្សាយរូបភាពផ្លូវការដំបូងបង្អស់នៃ X200 Ultra។ ជាការចំណាយពីការបង្ហាញធម្មតាដែលផ្តោតលើផ្នែកខាងមុខឬក្រោយ រូបភាពផ្លូវការលើកនេះបានបង្ហាញពីផ្នែកខាងស្តាំរបស់ X200 Ultra ដែលមានប៊ូតុងកាមេរ៉ាពិសេស។ នេះគឺជាលើកដំបូងហើយដែល Vivo ដាក់ប៊ូតុងបន្ថែមបែបនេះលើស្មាតហ្វូនរបស់ខ្លួន។ លើសពីនេះ រូបភាពនេះក៏បង្ហាញថា X200 Ultra មានរូបរាងស្តើងសែនតិចជាង iPhone 16 Pro Max ...

ស្មាតហ្វូន A5 នេះមានអេក្រង់ IPS LCD ទំហំ 6.88 អ៊ីញ និង 120Hz ផ្តល់ពន្លឺដល់ 450 nits ។ ជាមួយ RAM 4GB និងអង្គផ្ទុកទិន្នន័យ 128GB ដែលអាចពង្រីកបានតាមរយៈកាត microSD។ សម្រាប់អ្នកដែលចូលចិត្តថតរូប Redmi A5 មានកាមេរ៉ាមុខ 8MP និងកាមេរ៉ាក្រោយ 32MP ជាមួយ LED flash សម្រាប់ថតរូបក្នុងស្ថានភាពពន្លឺខ្សោយ។ ស្មាតហ្វូននេះដំណើរការលើAndroid 15 (Go Edition) ដែលបង្កើនប្រសិទ្ធភាពសម្រាប់ទូរស័ព្ទកម្រិតថវិ។ វាមានថាមពលថ្ម 5,200mAh គាំទ្រការសាកលឿន 15W តាមរយៈ USB Type-C ធានាថាអ្នកអាចប្រើប្រាស់បានយូរដោយមិនចាំបាច់ព្រួយបារម្ភពីថ្មអស់។ ...

ទូរស័ព្ទទាំងពីរមានអេក្រង់ AMOLED 6.67 អ៊ីញ 2K 120Hz ដែលមានពន្លឺខ្លាំងដល់ 3200 nits រួមទាំងមុខងារស្កេនម្រាមដៃក្រោមអេក្រង់ នឹងកម្រិតការពារធូលីនិងទឹក IP68។ ហើយមកមើលពីការរចនារបស់ F7 Ultra គឺមានអេក្រង់កោង ៤ ជ្រុង ខណៈ F7 Pro មានអេក្រង់រាបស្មើ។ ទូរស័ព្ទទាំងពីរដំណើរការលើ Xiaomi HyperOS 2 ដែលផ្អែកលើ Android 15។ POCO F7 Ultra ដំណើរការដោយ ប្រព័ន្ធ Snapdragon 8 Elite ជាមួយ VisionBoost D7 ...

ក្រុមហ៊ុន Samsung កំពុងត្រៀមចេញផ្សាយថេប្លេតថ្មីពីរគឺ Galaxy Tab S10 និង S10 FE+ ដែលបានលេចធ្លាយព័ត៌មានលម្អិតអំពីលក្ខណៈសម្បត្តិ និងតម្លៃ។ តាមអ្នកណែនាំ Arsene Lupine នៅលើ X ថេប្លេតទាំងពីរនេះនឹងមានលក្ខណៈពិសេសដែលដំណើរការដោយ AI រួមជាមួយការរចនាដ៏ទំនើប។ Galaxy Tab S10 FE មានអេក្រង់ LCD 10.9 អ៊ីញដែលគាំទ្រ 90Hz ខណៈ S10 FE+ មានអេក្រង់ធំជាង 13.1 អ៊ីញ។ ថេប្លេតទាំងពីរត្រូវបានរចនាជាមួយស៊ុមអាលុយមីញ៉ូមរឹងមាំ និងបំពាក់អាវក្រោះការពារទឹកនិងធូលី IP68 ។ ឧបករណ៍នេះប្រើប្រាស់បន្ទះឈីប Exynos ...

Samsung Galaxy S25 Edge ត្រូវបានគេរំពឹងថានឹងចេញផ្សាយនៅខែមេសា ខាងមុខនេះ បន្ទាប់ពីត្រូវបានគេលើកឡើងជាលើកដំបូងក្នុងព្រឹត្តិការណ៍ Galaxy S25 ខែមករា ហើយក៏បានលេចចេញនៅពិព័រណ៍ MWC 2025 ដែរ។ ទូរស័ព្ទនេះនឹងមានជម្រើសពណ៌សំខាន់ៗ ៣ គឺ Titanium Jet Black, Titanium Icy Blue និង Titanium Silver។ យោងតាមព័ត៌មានដែលបានចុះផ្សាយ Galaxy S25 Edge នឹងមានអេក្រង់ AMOLED ទំហំ 6.7 អ៊ីញ ដែលគាំទ្រកម្រិតភាពច្បាស់ FHD+ និង 120Hz ដោយប្រើប្រាស់ឈីប ...

ក្រុមហ៊ុន Oppo កំពុងតែត្រៀមខ្លួនក្នុងការដាក់បង្ហាញផលិតផលថ្មីៗជាច្រើននៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួននៃប្រទេសចិននៅចុងខែនេះ។ ប៉ុន្តែ​នៅ​មុន​ការ​ប្រកាស​ជា​ផ្លូវ​ការ​ ​រូបភាព​ Teaser ថ្មី​មួយ​បាន​បញ្ជាក់​ពី​លក្ខណៈ​សម្បត្តិ​នៃអេក្រង់​សំខាន់ៗ​មួយ​ចំនួន​របស់ Oppo Pad 4 Pro ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនទើបតែបានចែករំលែករូបភាព Teaser រូបភាពដែលបង្ហាញពីលក្ខណៈពិសេសផ្សេងៗនៃអេក្រង់ Oppo Pad 4 Pro នាពេលខាងមុខ។ ដោយមានអេក្រង់ទំហំ 13.2 អ៊ីញខ្ពស់ ផ្តល់នូវកម្រិតភាពច្បាស់ 3.4K និងកម្រិតពន្លឺ 900 nits ដោយអេក្រង់ត្រូវបានហ៊ុំព័ទ្ធដោយ bezels ស្តើង។ Oppo Pad 4 Pro នឹងមកជាមួយជម្រើសអង្គផ្ទុកទិន្នន័យចំនួន 4 ដែលរួមមាន 8GB + 256GB, ...

ក្រុមហ៊ុន vivo  បានបញ្ជាក់ពីការចេញលក់ស្មាតហ្វូន Y300 Pro+ នៅក្នុងប្រទេសចិននៅថ្ងៃទី 31 ខែមីនា ជាមួយនឹងថាមពលថ្ម 7300mAh ដ៏អស្ចារ្យ។ vivo Y300 Pro+ នឹងមកជាមួយអេក្រង់ទំហំ 6.77 អ៊ីញ កម្រិត Full HD AMOLED ជាមួយ HDR10+ និង 120Hz refresh rate ហើយនឹងបំពាក់បន្ទះឈីប Snapdragon 7s Gen 3 4nm និង 2.5GHz GPU Adreno 720។ មាន RAM ...

ឆ្នាំងសាកនេះគឺជាការចាប់ផ្តើមដំបូងរបស់ Samsung ជាមួយបច្ចេកវិទ្យា Qi2 ដែលគាំទ្រការសាកថ្មសម្រាប់ឧបករណ៍ច្រើនក្នុងពេលតែមួយ (ដូចជា Galaxy S25, Galaxy Watch, Galaxy Buds និង Galaxy Ring នាពេលខាងមុខ)។ ទោះជាយ៉ាងណាក៏ដោយ ទូរស័ព្ទ Galaxy S25 តម្រូវឱ្យមាន ស្រោមពិសេសដែលមានមេដែក ដើម្បីប្រើប្រាស់មុខងារ Qi2 ព្រោះវាខ្វះមេដែកខាងក្នុង ឆ្នាំងសាកនេះផ្តល់ល្បឿនសាកអតិបរមា 15W  ។ ទោះយ៉ាង កាលពីមុន Samsung បានលុបចោលទំព័រផលិតផលឆ្នាំងសាកបែបនេះរបស់ខ្លួន ប៉ុន្តែឥឡូវបានបញ្ជាក់ច្បាស់ៗថាវានៅតែមាន និងអាចដាក់លក់ក្នុងតម្លៃ $129.99 នៅសហរដ្ឋអាមេរិកផងដែរហើយវាក៏នឹងចេញលក់ដល់ទីផ្សារពិភពលោកក្នុងពេលឆាប់ៗនេះ ជាមួយនឹងតម្លៃក៏អាច់នឹងខុសគ្នាផង។ សក្តានុពលនៃការអនុវត្ត Qi2 នាពេលអនាគត ដោយសង្កត់ធ្ងន់ថា HMD Skyline គឺជាទូរស័ព្ទ Android ដំបូងគេដែលគាំទ្រ Qi2 ដោយមានមេដែកខាងក្នុង។ នេះអាចជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទូរស័ព្ទឆ្លងកាត់ស្តង់ដារថ្មីនេះ ហើយ Samsung អាចក្លាយជាអ្នកដឹកនាំក្នុងវិស័យនេះដ៏ខ្លាំងតែម្តង។ ប្រភព : ...

លក្ខណៈសម្បត្តិលេចធ្លាយបង្ហាញថា Vivo X Fold 4 នឹងមានអេក្រង់ AMOLED កម្រិត Refresh Rate ខ្ពស់ ជាមួយនឹងគែមតូចបំផុត។ ឧបករណ៍នេះត្រូវបានគេរំពឹងថានឹងបំពាក់នូវយន្តការ hinge ដ៏ទំនើប ដើម្បីកាត់បន្ថយផ្នត់ និងធ្វើអោយប្រសើរឡើងនូវភាពធន់ Vivo X Fold 4 ក៏ត្រូវបានគេរំពឹងថានឹងប្រើ បន្ទះឈីប Snapdragon 8 Elite ។ ការលេចធ្លាយចុងក្រោយបង្អស់បានបង្ហាញថា ស្មាតហ្វូនដែលអាចបត់បានរបស់ Vivo នឹងក្លាយជាឧបករណ៍ដែលមានពន្លឺខ្លាំង និងស្តើងដែលមានកាមេរ៉ា 50mp periscope telephoto និង sensor ultra-wide ។ វាក៏ត្រូវបានគេរំពឹងថានឹងមានថាមពលថ្មធំ ...