ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថាកំពុងអភិវឌ្ឍ three-layer stacked sensor សម្រាប់ iPhone 18 របស់ Apple នាពេលខាងមុខ ដែលជាការបញ្ចប់កិច្ចសន្យាផ្តាច់មុខ រយៈពេលមួយទសវត្សរ៍របស់ក្រុមហ៊ុន Sony សម្រាប់ Sensor Camera ដែលបំពាក់លើ​ iPhone ។ Sensor Samsung ថ្មីនេះត្រូវបានគេរំពឹងថានឹងមានសមត្ថភាពលើស Sensor Camera របស់ Sony និងបញ្ជូលបច្ចេកវិទ្យាប្រព័ន្ធ AI ការចាប់រូបភាពកាន់តែលឿន និង រូបភាពកាន់តែច្បាស់។ ស៊េរី iPhone 18 នឹង​ចេញ​លក់​ក្នុង​ឆ្នាំ 2026 អាច​ជា​ត្រកូល Apple ...

នៅឯពិព័រណ៍ CES ឆ្នាំ2025 ក្រុមហ៊ុន ASUS  Republic of Gamers (ROG) បានដាក់បង្ហាញកុំព្យូទ័រយួរដៃលេងហ្គេមប្រភេទ Zephyrus G ស៊េរីឆ្នាំ 2025 ។ ដោយបំពាក់នូវ NVIDIA GeForce RTX GPUs ចុងក្រោយបង្អស់ និងប្រព័ន្ធដំណើរការ AMD Ryzen ឬ Intel Core ដ៏ទំនើប ត្រកូលនេះផ្តល់នូវដំណើរការលំដាប់កំពូលសម្រាប់ការលេងហ្គេម និងការធ្វើការងារជាផ្សេងៗជាដើម។ Zephyrus G14 និង G16 គឺជាកុំព្យូទ័រយួរដៃដ៏មានអានុភាពដែលត្រូវបានរចនាឡើងសម្រាប់ដំណើរការ និងដំណើរការបានច្រើន។ G14 ប្រើប្រព័ន្ធដំណើរការ AMD Ryzen និង ...

Apple មានមហិច្ឆតាខ្ពស់ក្នុងការចូលទៅក្នុងទីផ្សារទូរស័ព្ទដែលអាចបត់បាន ដោយគ្រោងនឹងផលិតពី 15-20 លានគ្រឿងក្នុងមួយឆ្នាំ។ ចំនួននេះគឺខ្ពស់ជាងអ្វីដែល Samsung ដោយជាក្រុមហ៊ុននាំមុខគេនាពេលបច្ចុប្បន្ននៅក្នុងទីផ្សាទូរស័ព្ទដែលអាចបត់បាន។ ពត៌មាននេះក៏បានចោទជាសំណួរថាតើ Apple អាចសម្រេចបាននូវគោលដៅខ្ពស់ទាំងនេះពិតប្រាកដ និងជោគជ័យក្នុងរឿងនេះដែរឬទេ? ហើយក្តីព្រួយបារម្ភ​នោះគឺអំពីតម្លៃដ៏ខ្ពស់នៃ iPhone ដែលអាចបត់បាននេះ ដែលប៉ាន់ស្មានថាមានតម្លៃប្រមាណ $2,000 ឬច្រើនជាងនេះ ដែលស្រដៀងទៅនឹង Galaxy Z Fold របស់ Samsung ។ ផ្ទុយមកវិញ Apple កំពុងស្វែងរកបច្ចេកវិទ្យាដែលអាចបត់បានមិនត្រឹមតែ iPhone ​ប៉ុណ្ណោះទេ ដែលវាអាចរួមបញ្ចូល iPad និង MacBooks ជាមួយនឹងអេក្រង់ដែលអាចបត់បានផងដែរ។ ចក្ខុវិស័យដ៏ទូលំទូលាយនេះអាចនិយាយបានថាក្រុមហ៊ុន Apple កំពុងចំណាយពេលវេលារបស់ខ្លួនជាមួយនឹងការចេញលក់នឹងយកចិត្តទុកដាក់ ចំពោះការផលិតឧបករណ៍ដែលអាចបត់បានយ៉ាងច្រើន។ តែទោះជាយ៉ាងណាក៏ដោយវាជាទំព័រថ្មីសម្រាប់Appleដែលនឹងផលិតឧបករណ៍ដែលអាចបត់បានដំបូងរបស់ខ្លួន។ ចាំមើលថាតើApple ...

បងប្អូនទាំងអស់គ្នាប្រាកដជាធ្លាប់លេងប្រភេទហ្គេមទាំងអស់នេះជាមិន ដោយឆ្នាំ ២០២៤ បានកន្លងផុតទៅហើយតស់មកដឹងអំពីប្រភេទហ្គេមទាំងពីរនេះដែលល្អបំផុតក្នុងឆ្នាំកន្លងទៅនេះ។ ទី៥ គឺហ្គេម MotoGP 24​ ដែលវាជាប្រភេទហ្គេមប្រណាំងម៉ូតូដ៏ពេញនិយមនឹងល្អមួយផងដែរនៅក្នុងឆ្នាំ២០២៤។ ទី៤ គឺហ្គេម EA Sports College Football 25 នេះជាប្រភេទហ្គេមបាល់ឲបដោយហ្គេមកីឡានេះក៏ទួលបានជោគជ័យមួយក្នុងចំណោមហ្គេមកីឡាសំខាន់ៗផ្សេងទៀតប្រចាំឆ្នាំ។ វាក៏ជាហ្គេមដែលលក់ដាច់បំផុតនៅលើ PlayStation 5 និង Xbox Seriesផងដែរ។ ទី ៣​ គឺជាហ្គេម F1 24 ដោយវាជាប្រភេទហ្គេមប្រណាំងឡាន ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​អ្នក​ដែលចូលចិត្តការប្រណាំងឡានជាដើម។ ទី២ គឺជាហ្គេម EA Sports FC 25 ដោយវាជាប្រភេទហ្គេមកីឡាបាល់ទាន់ដ៏ល្បីហើយពេញនិយមជាខ្លាំង និងល្អ សម្រាប់ប្រិយមិត្តបាល់ទាន់ប្រាកដជាស្គាល់ EA ...

គួរឲ្យដឹងដែលថាSquidGamesក៏ធ្លាប់បានបញ្ចេញកាលពីរដូវកាលទី១ម្តងរួចមកហើយតែខណៈពេលនេះ ភាគយន្តដ៏ល្បីល្បាញនៅក្នុងប្រទេសកូរេខាងត្បូងមួយនេះ បានត្រឡប់មកជាថ្មីនៃរដូវកាលទី២របស់ខ្លួន ដែលទាក់ទាញអ្នកទស្សនាចូលមើលនៅក្នុង Netflix 68 លានដងក្នុងសប្តាហ៍ដំបូង ដែលលើសពីរដូវកាលមុននិងលើសពីការរំពឹងទុក។ អ្នកដឹកនាំរឿងលោក Hwang Dong-hyuk ក៏បានបំបែកបានបំបែកឯតទគ្គកម្មនៃការបញ្ចេញរឿងរបស់ខ្លួនកាលពីថ្ងៃពុធ នៅលើកម្មវិធី Netflix ដែលមានអ្នកមើលច្រើនជាងគេក្នុងសប្តាហ៍នៃការបញ្ចាំងលើកដំបូងរបស់ខ្លួន។ ដោយរឿងនេះទទួលបានអ្នកមើលច្រើនជាងគេបំផុតនៅក្នុង 92 ប្រទេស។ រឿងមួយនេះពិតជាល្អមើលជាងរដូវកាលទី១ដោយវាមានរហូតដល់ 7 Episode ជាមួយនឹងការបន្ថែមនូវតួអង្គថ្មីៗនឹងសាច់រឿងដែលផ្តល់តម្លៃអប់រំការកំសាន្តសប្បាយអារម្មណ៍។ ប្រភព : entertainment ...

កាលពីពេលថ្មីៗនេះមានការផ្ទុះរថយន្ត Tesla Cybertruck ដែលបានគេគិតថារថយន្តនេះបានផ្ទុកទៅដោយកំប៉ុងព្រេងនិងកាំជ្រួចដែលបានផ្ទុះនៅខាងក្រៅសណ្ឋាគារ Trump ក្នុងទីក្រុង Las Vegas ដោយបានសម្លាប់អ្នកបើកបរ និងប្រាំពីរនាក់ផ្សេងទៀតរងរបួស។ដោយមកដល់រសៀលថ្ងៃពុធអាជ្ញាធរក៏បានយកសាកសព្វចេញពីរថយន្តTesla Cybertruck និងប្រមូលភស្តុតាងពីខាងក្នុងរថយន្តផងដែរ។ លោក Jeremy Schwartz ដែលជាភ្នាក់ងារពិសេសនៃ FBI នៅ Las Vegas បាននិយាយថា “គោលដៅទី1គឺត្រូវតែកំណត់អត្តសញ្ញាណឲ្យបានត្រឹមត្រូវចំពោះឧប្បត្តិហេតុនេះហើយគោលដៅទី2គឺធ្វើយ៉ាងណាកំណត់ឲ្យដឹងថាតើ នេះ​ជា​អំពើ​ភេរវកម្ម​ឬមួយ​ក៏​មិនមែន។ ក្រោយពីហេតុការណ៍នេះកើតឡើង លោក Sheriff McMahill បាននិយាយថា តាមវីដេអូពីស្ថានីយ៍សាកថ្ម Tesla បានបញ្ជាក់ថារថយន្ត Tesla Cybertruck នេះបានមកដល់ទីក្រុង Las Vegas នៅម៉ោងប្រហែល 7:30 ព្រឹក ហើយបានបើកចូលទៅក្នុងតំបន់ ...

HarmonyOS Intelligent Driving Unit បានប្រកាសថា Huawei AITO M9 SUV ទទួលបានការបញ្ជាទិញលើសពី 200,000ចាប់តាំងពីការចាប់ផ្តើមលក់ដំបូង។ រថយន្ត EV ចុងក្រោយនេះកំពុងលេចធ្លោក្នុងទីផ្សាររថយន្តចិន ហើយត្រូវបានសរសើរថាជារថយន្តឆ្លាតវៃល្អបំផុតមួយក្នុងបច្ចុប្បន្ន។ Huawei AITO M9 SUV ដែលត្រូវបានណែនាំក្នុងខែធ្នូ ឆ្នាំ 2023 រួមជាមួយនឹង Nova 12 series បង្ហាញពីការរចនាដ៏ប្រណិត និងធំទូលាយ ជាមួយនឹងបទពិសោធន៍នៃការបើកបរដ៏ពិសេស។ ក្នុងរយៈពេល 9 ខែនៃការបើកដំណើរការ វាធានាបាននូវការបញ្ជាទិញច្រើនជាង 130,000 ជាមួយនឹងការបញ្ជាទិញបន្ថែមចំនួន 70,000 ក្នុងរយៈពេល 3 ខែចុងក្រោយ ដោយរក្សាបាននូវភាពទាក់ទាញទីផ្សារយ៉ាងខ្លាំង។ ...

កិច្ចប្រជុំនេះបានប្រកាសនៅឯ Huawei Smart Office នៅទីក្រុង Wuhan កាលពីថ្ងៃទី 26 ខែធ្នូ ការសហការផ្តោតលើ HarmonyOS សម្រាប់ម៉ាស៊ីនបោះពុម្ព កម្មវិធីបញ្ជា និង​​ cloud printing ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់។ Canon បានចូលរួមប្រព័ន្ធ ecosystem HarmonyOS NEXT របស់ Huawei ដោយបង្ហាញថា 90% នៃម៉ាស៊ីនបោះពុម្ពរបស់ខ្លួន រួមទាំង 300 ម៉ូដែលដូចជា Canon inkjet printers, laser printers, និង digital MFPs បានគាំទ្រប្រព័ន្ធ​ ecosystem ...

គិតត្រឹមពេលនេះ USB-C បានក្លាយជាប្រភេទសាកថ្មស្តង់ដារតែមួយគត់សម្រាប់ស្មាតហ្វូន និងឧបករណ៍តូចៗនៅក្នុងសហភាពអឺរ៉ុប នេះបើយោង តាម របាយការណ៍របស់ គណៈកម្មការអឺរ៉ុប។ យោងតាម ​​EC នេះមានន័យថា ចាប់ពីពេលនេះតទៅ ទូរស័ព្ទ ថេប្លេត និងកាមេរ៉ាថ្មីកាស ឧបករណ៍លេងហ្គេម និងឧបករណ៍ស្រដៀងគ្នាផ្សេងទៀតទាំងអស់នៅក្នុងសហភាពអឺរ៉ុបនឹងត្រូវប្ររន្ធ Type-C តែមួយ ដោយសារតែសហភាពអឺរ៉ុប។ មូលហេតុដែលសហភាពអឺរ៉ុប ធ្វើបែបនេះគឺមានគោលបំណងដោះស្រាយកាកសំណល់រាប់តោនដែលបង្កើតដោយឆ្នាំងសាកដែលបានបោះចោល ហើយពួកគេសន្សំបានប្រហែល 250 លានអឺរ៉ូជារៀងរាល់ឆ្នាំ។ ហើយក៏សរសើរ ដល់សភាពអឺរ៉ុបដែរ ដោយបានជំរុញឲ្យផលិតផលក្រុមហ៊ុនApple ទាំងអស់មកប្រើរន្ធ Type-C វិញ។ ប្រភព : thegaze.media ...

ក្រុមហ៊ុន Vivo កំពុងរៀបចំសម្រាប់ឆ្នាំ 2025 ជាមួយនឹងការលេចធ្លាយព័ត៌មានបង្ហាញអំពីការចេញលក់ Vivo X200 Ultra នៅក្នុងប្រទេសចិន។ ខណៈពេលដែល Vivo X200 និង X200 Pro មានរួចហើយនៅទូទាំងពិភពលោក។ តាមការបែកធ្លាយពី DCS បានលើកឡើងថា ស្មាតហ្វូន vivo ដែលដំណើរការដោយបន្ទះឈីបSnapdragon 8 Elite របស់ក្រុមហ៊ុន Qualcomm នឹងត្រូវបានបង្ហាញនៅក្នុងខែ មីនា ឬខែមេសា ឆ្នាំ 2025។ ដោយគេគិតថាវានឹងចេញលឿនជាងស្មាតហ្វូនជំនាន់មុនរបស់ Vivo X100 Ultra ដែលបានបង្ហាញខ្លួនក្នុងខែឧសភា ឆ្នាំ 2024។ Vivo X200 Ultra ...