ក្រុមហ៊ុន Nubia បានណែនាំ Nubia Z70 Ultra កាលពីខែវិច្ឆិកាកន្លងទៅ ដែលដំណើរការដោយ Snapdragon 8 Elite អេក្រង់ 1.5K និងថ្មដែលរចនាសម្រាប់ថាមពលប្រើប្រាស់យូរ ឥឡូវនេះម៉ាកនេះបានបញ្ជាក់ថានឹងចេញ Nubia Z70S Ultra Photographer Edition ដែលផ្តោតលើសមត្ថភាពថតរូប ដោយនឹងបង្ហាញជាសាធារណៈនៅថ្ងៃទី២៨ ខែមេសា ខាងមុខនេះ។ Nubia Z70S Ultra Photographer Edition មានការរចនាដ៏ស្រស់ស្អាត និងប្លែក ជាមួយនឹងការរចនាខាងក្រោយពីស្បែកដែលមើលទៅមានភាពប្រណីតទាក់ទាញ រួមនឹងកាមេរ៉ាដែលមានរង្វង់ពណ៌ក្រហមឆើតឆាយ និងស្លាក Neovision ដែលបញ្ជាក់ពីសមត្ថភាពថតរូបខ្ពស់។ ម៉ូដែលនេះបែងចែកកាមេរ៉ាជាពីរផ្នែក ផ្នែកខាងលើមានទំហំ 35mm ខណៈផ្នែកខាងក្រោមមានកាមេរ៉ា ...

មានរបាយការណ៍ជាច្រើនបានរាយថា Oppo នឹងចេញស្មាតហ្វូនស៊េរី K ថ្មីនៅប្រទេសចិនក្នុងខែនេះ ដែលវាត្រូវបានគេស្គាល់ថាជា Oppo K12s ដែលនឹងចេញលក់នៅថ្ងៃទី២២ ខែមេសានៅប្រទេសចិន ហើយ Oppo បានបង្ហាញរួចហើយនូវការរចនាទូរស័ព្ទជាមួយនឹងជម្រើសពណ៌ និងព័ត៌មានលម្អិតផ្សេងៗទៀត។ Oppo K12s នឹងមានជម្រើសទំហំផ្ទុកបួនប្រភេទគឺ 8GB+128GB 8GB+256GB 12GB+256GB និង 12GB+512GB រួមជាមួយជម្រើសពណ៌ដូចជា Star White , Rose Purple និង Prism Black Oppo K12s មានអេក្រង់ AMOLED ទំហំ 6.67 អ៊ីញ ដែលគាំទ្រកម្រិតភាពច្បាស់ FHD+ ...

ទីផ្សារស្មាតហ្វូនពិភពលោកបានកើនឡើង ៣% ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដោយក្រុមហ៊ុន Apple បាននាំមុខ Samsung ដោយបានកាន់កាប់ចំណែកទីផ្សារ ១៩% និង Samsung ទទួលបាន ១៨% ។ ក្រុមហ៊ុន Apple បានសម្រេចជោគជ័យយ៉ាងខ្លាំងដោយសារការចេញលក់ម៉ូដែល iPhone 16e និងការពង្រីកទីផ្សារនៅតំបន់មួយចំនួនដូចជា ជប៉ុន ឥណ្ឌា អាស៊ីអាគ្នេយ៍ និងអាហ្វ្រិក ទោះបីជាការលក់នៅទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិកអឺរ៉ុបនិងចិនមិនសូវទទួលបានការប្រើច្រើនក៏ដោយក៏ដោយ។ ចំណែក Samsung បានចាប់ផ្តើមយឺតបន្តិចដោយសារការពន្យារពេលក្នុងការចេញលក់ស៊េរី Galaxy S25 ប៉ុន្តែក្រោយមកបានជំរុញការលក់ឡើងវិញដោយសារតែការប្រកាសឧបករណ៍ស៊េរី A ថ្មីៗ និងការកើនឡើងនៃចំណែកទីផ្សាររបស់ម៉ូដែល Ultra ក្នុងខែមីនាកន្លងទៅ។ ខណៈយីហោផ្សេងទៀតរបស់ចិនដូចជា Xiaomi, Vivo ...

បន្ទាប់ពី ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានតម្លើងពន្ធនៅក្នុងប្រទេសចិនរហូតដល់ ១០៤% បងប្អូនសាកស្រមៃទៅមើលតើ ទូរស័ព្ទ IPHONE នឹងមានតម្លៃប៉ុន្មាន? ការដាក់ពន្ធនាំចូលខ្ពស់ដល់ ១០៤% លើទំនិញដែលមកពីប្រទេសចិន ដែលមានសក្តានុពលនឹងបណ្តាលឱ្យតម្លៃ iPhone កើនឡើងយ៉ាងខ្លាំងតែម្តង ដោយសារតែក្រុមហ៊ុន Apple ពឹងផ្អែកយ៉ាងធ្ងន់ធ្ងរលើខ្សែសង្វាក់ផ្គត់ផ្គង់នៅប្រទេសចិន ដែលជាកន្លែងផលិតគ្រឿងបន្លាស់សំខាន់ៗ និងធ្វើដំណើរការដំឡើងចុងក្រោយភាគច្រើន តាមរយៈរោងចក្រធំៗដូចជារោងចក្រ Foxconn ជាដើម។ ហើយនៅពេលដែលមានពន្ធនាំចូលខ្ពស់បែបនេះ វានឹងបន្ថែមតម្លៃដើមយ៉ាងច្រើនដល់ការនាំចូលទំនិញ ដែលនាំឱ្យក្រុមហ៊ុនត្រូវដំឡើងតម្លៃលក់ទៅកាន់អតិថិជនដើម្បីគ្របដណ្តប់ការចំណាយបន្ថែមដើម្បីឲ្យសមស្រមនឹងថ្លៃពន្ធ។ ហើយជាលទ្ធផល អ្នកប្រើប្រាស់ចុងក្រោយនឹងត្រូវទទួលរងនូវការកើនឡើងយ៉ាងខ្លាំងនៃតម្លៃទូរស័ព្ទ iPhone ដោយសារតម្លៃដើមដែលកើនឡើងដោយសារពន្ធនាំចូលខ្ពស់បែបនេះ។ ដែលវាអាចឈានដល់កម្រិតខ្ពស់ជាងទ្វេដងនៃតម្លៃដើម ឧទាហណ៍ថា IPHONE ធ្លាប់លក់ចេញតម្លៃ 1000 ដុល្លារជាង ប៉ុន្តែដោយសារអត្រាពន្ធដ៏ខ្ពស់នេះ វាអាចឡើងដល់ 2000 ...

GT 7 ជាមួយនឹង Dimensity 9400+ និងតម្លៃក្រោម $410 នឹងចេញលក់នៅថ្ងៃទី 23 ខែមសា Realme បានបញ្ជាក់ជាផ្លូវការថាអំពីការចេញលក់ស្មាតហ្វូនបន្ទាប់របស់ខ្លួនគឺ Realme GT 7 នៅថ្ងៃទី 23 ខែមេសា នៅប្រទេសចិន។ នេះបើយោងតាមការបង្ហោះដោយ Weibo ដោយ Realme GT 7 បង្ហាញពីសមត្ថភាពក្នុងការប្រើប្រាស់ ក៏ជាតម្លៃដែលគួរសមផងដែរ។ នេះគឺជាលក្ខណៈពិសេស និងមុខងារសំខាន់ៗមួយចំនួនរបស់ Realme GT 7 Realme GT 7 ត្រូវបានបំពាក់មកជាមួយបន្ទះឈីប MediaTek’s Dimensity 9400+ ដែលបង្កើតឡើងនៅលើដំណើរការ ...

Oppo បានដាក់ចេញមកជាមួយស្មាតហ្វូនចំនួនបីម៉ូដែលនៅក្នុងប្រទេសចិនដោយម៉ូដែលដ៏ពេញនិយមបំផុតគឺ Find X8 Ultra ដែលមានកាមេរ៉ា telephoto ពីរនិងប្រើប្រាស់ឈីប Snapdragon 8 Elite ក្រុមហ៊ុននេះក៏បានដាក់លក់ម៉ូដែលពីរទៀតគឺ Find X8s និង X8s+ ដែរ ដោយប្រើឈីប MediaTek Dimensity 9400+ ដែលជាទូរស័ព្ទដំបូងគេបង្អស់ដែលទទួលបានការប្រើបន្ទះឈីបមួយនេះ។ Find X8s មានអេក្រង់ AMOLED ទំហំ 6.3 អ៊ីញខណៈ X8s+ មានអេក្រង់ 6.59 អ៊ីញដោយទូរស័ព្ទទាំងពីរមានគុណភាពបង្ហាញ FHD+ និង 120Hz ដោយភាពខុសគ្នាគឺថ្មដោយ X8s+ មានថ្ម 6000mAh ...

បងប្អូនមានធ្ងល់ទេ ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បែរជាមិនផលិតផលិតផលរបស់ខ្លួននៅក្នុងស្រុកទៅវិញ? យើងដឹងហើយថា  Apple មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប៉ុន្តែពួកគេតែងតែពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់នៅតំបន់អាស៊ីដូចជា ចិន វៀតណាម និងឥណ្ឌា ជាដើម ដែលអាចផ្តល់អត្ថប្រយោជន៍មកក្រុមហ៊ុនច្រើនជាងក្នុងការផលិតទំនិញរាប់លានគ្រឿងបានយ៉ាងងាយស្រួល និងថោកជាង បើប្រៀបធៀបនឹងការផលិតនៅសហរដ្ឋអាមេរិក។ ចុះបើសួរថា Apple មានគម្រោងផលិត iPhone នៅសហរដ្ឋអាមេរិកឬទេ? អ្នកវិភាគ Mark Gurman ពី Bloomberg ក៏បានបញ្ជាក់ថា Apple មិនមានផែនការផលិត iPhone នៅសហរដ្ឋអាមេរិកទេ ដោយសារកត្តាតម្លៃប្រតិបត្តិការខ្ពស់លើសលប់ រួមទាំងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ស្មុគស្មាញ ទោះបីជាក្រុមហ៊ុនបានវិនិយោគយ៉ាងច្រើនក៏ដោយ។ Vadim Yuryev អ្នកវិភាគផ្នែកបច្ចេកវិទ្យាបានលើកឡើងអំពីកត្តាកម្មករអាមេរិកផងដែរ គឺមិនដូចជាកម្មករ នៅអាស៊ីនោះទេ បើផលិតនៅអាមេរិក ...

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើក្រុមហ៊ុនផលិតសៀគ្វីបន្ទះឈីប TSMC ដែលមានមូលដ្ឋាននៅតៃវ៉ាន់ ដោយប្រកាសថានឹងដាក់ពន្ធពាណិជ្ជកម្មខ្ពស់រហូតដល់ ១០០% លើផលិតផលរបស់ក្រុមហ៊ុននេះប្រសិនបើពួកគេបដិសេធមិនពង្រីកការវិនិយោគសាងសង់រោងចក្រថ្មីនៅសហរដ្ឋអាមេរិកដើម្បីធានាសន្តិសុខជាតិរបស់អាមេរិកក្នុងវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ដែលជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រប្រឆាំងចិនរបស់អាមេរិក។ លោក Trump ក៏បានរិះគន់អំពីការគាំទ្ររបស់រដ្ឋាភិបាលទៅដល់ក្រុមហ៊ុនឈីបបរទេស ដែលកាលពីមុន រដ្ឋាភិបាលអាមេរិកផ្តល់ជំនួយហិរញ្ញវត្ថុដល់ TSMC ប៉ុន្តែលោក ត្រាំ និយាយថាលោកមិនចូលចិត្តផ្តល់ជំនួយទេ គឺចូលចិត្តប្រើពន្ធដើម្បីជំរុញឱ្យក្រុមហ៊ុនមកវិនិយោគនៅអាមេរិក។ ជាការឆ្លើយតប រដ្ឋាភិបាលតៃវ៉ាន់បានចាប់ផ្តើមដំណើរការពិភាក្សាយុទ្ធសាស្ត្រជាមួយអាមេរិកដើម្បីដោះស្រាយវិបត្តិនេះដោយផ្តល់ការលើកទឹកចិត្តផ្សេងៗដូចជាការអនុគ្រោះពន្ធពិសេស ការធានាឱកាសវិនិយោគបន្ថែម និងការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីកាត់បន្ថយភាពតានតឹងនៃស្ថានភាពដែលកំពុងកើតឡើងនេះ។ ស្ថានភាពនេះបានធ្វើឱ្យទីផ្សារភាគហ៊ុនតៃវ៉ាន់មានការរញ្ជួយយ៉ាងខ្លាំងដែលធ្វើឱ្យរដ្ឋាភិបាលតៃវ៉ាន់ត្រូវចំណាយមូលនិធិស្ថិរភាពយ៉ាងច្រើនរហូតដល់ ១៥ ពាន់លានដុល្លារដើម្បីស្តារទំនុកចិត្តរបស់វិនិយោគិនឡើងវិញ តែទោះបីជាភាគហ៊ុនរបស់ TSMC នៅមានស្ថេរភាពក៏ដោយ ក៏ក្រុមហ៊ុនផ្គត់ផ្គង់សំខាន់ៗដូចជា Foxconn បានជួបការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតម្លៃភាគហ៊ុនដែលបង្ហាញពីឥទ្ធិពលយ៉ាងធ្ងន់ធ្ងរនៃវិបត្តិនេះលើសេដ្ឋកិច្ចតៃវ៉ាន់ទាំងមូល។ ប្រភព : gizmochina ...

Galaxy S25 Edge ត្រូវបានគេរំពឹងថា នឹងចេញលក់នៅខែក្រោយថ្ងៃទី១៣ ខែឧសភា ប៉ុន្តែ Samsung នឹងលក់តែនៅពីរប្រទេសសិនប៉ុណ្ណោះគឺ ចិននិងកូរ៉េខាងត្បូង មិនទាន់ចេញលក់ជាសាកលនោះទេ។ គេបានឲ្យដឹងថាមូលហេតុដែល Galaxy S25 Edge នឹងចេញលក់ដំបូងនៅចិន និងកូរ៉េខាងត្បូង គឺដើម្បីសាកល្បងទីផ្សារក៏ដូចជាចងបានមតិពីអ្នកប្រើប្រាស់ទូទៅ ណាមួយដោយសារតែទូរស័ព្ទនេះមានការរចនាពិសេស ប៉ុន្តែខ្វះមុខងារមួយចំនួនមិនដូចអ្វីដែលអ្នកប្រើប្រាស់រំពឹងទុក (គ្មានកាមេរ៉ា telephoto ប្រើថ្ម Li-ion ធម្មតា) តួរខ្លួនស្រោបដោយទីតានីញ៉ូម និងមានតែកម្រាស់ស្តើងប៉ុណ្ណោះ។ តែ Samsung រំពឹងថានឹងលក់បានច្រើននៅក្នុងប្រទេសចិនដូច្នេះពួកគេជ្រើសរើសចេញផ្សាយដំបូងនៅទីនោះជាមួយកូរ៉េខាងត្បូងដោយមានយុទ្ធសាស្ត្រដូចពេលចេញ Galaxy Z Fold SE ហើយទោះជាស្មាតហ្វូនបត់បានមិនដែលចេញលក់ជាសាកលក៏ដោយ តែ S25 Edge នេះត្រូវបានគេរំពឹងថានឹងចេញលក់ជាសាកល ដោយមានតម្លៃនៅអ៊ឺរ៉ុបសម្រាប់ម៉ូដែល256GB ...

អនុប្រធានផលិតផលរបស់ក្រុមហ៊ុន Vivo លោក Huang Tao បានបង្ហាញព័ត៌មានលម្អិតអំពី Vivo X200 Ultra តាមរយៈការបង្ហោះនៅលើ Weibo បន្ទាប់ពី ទទួលបានការគាំទ្រយ៉ាងច្រើនទៅលើ Vivo X100 Pro កន្លងមកដែលលក់ដាច់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រស៊េរី X ហើយឥឡូវ Vivo កំពុងផ្តោតអារម្មណ៍ទៅលើផ្នែក Ultra វិញ។ គេក៏មើលឃើញថា X200 Ultra រចនាម៉ូឌុលកាមេរ៉ាមូលដ៏ធំដែលមានកញ្ចក់ Zeiss prime 3 រួមមាន lens APO telephoto 85mm lens ultra-wide 14mm និង​ classic ...