យោងតាមការលេចធ្លាយពី tipster ស្មាតហ្វូន Galaxy Z Fold 7 របស់ Samsung ដែលគ្រោងចេញនៅខែកក្កដា 2025 អាចមានកម្រាស់ត្រឹមតែ 8.2mm។ នៅពេលបត់ ដែលស្តើងជាង Oppo Find N5 និងស្តើងជាងម៉ូដែលមុន Z Fold 6 រហូតដល់ 30% បើសិនជាពិតដូចនេះ វានឹងក្លាយជាការផ្លាស់ប្តូរធំសម្រាប់ស៊េរីស្មាតហ្វូនបត់បានរបស់ Samsung។ កាលពីខែកុម្ភៈកន្លងទៅ ក៏មានពាក្យចចាមអារ៉ាមដូចគ្នាដែរ បើធៀបនឹង Galaxy Fold ដើម Z Fold 7 អាចស្តើងជាងពាក់កណ្តាល ហើយស្តើងជាង Z Fold ...
យោងតាមព័ត៌មានចចាមអារ៉ាមថ្មីៗ ស្មាតហ្វូនបត់បីដងថ្មីរបស់ Samsung ដែលអាចមានឈ្មោះថា Galaxy G Fold នឹងមានល្បឿនសាកថ្មត្រឹមតែ 25W ប៉ុណ្ណោះ ការសម្រេចចិត្តនេះហាក់បីដូចជាមិនស្របជាមួយនឹងទំនោរទីផ្សារបច្ចុប្បន្នដែលកំពុងប្រកួតប្រជែងលើល្បឿនសាកលឿនដល់ 100W ឬច្រើនជាងនេះ តែ Samsung ហាក់ដូចជាមានហេតុផលជាក់លាក់សម្រាប់ការជ្រើសរើសនេះ។ ដោយសារភាពស្មុគស្មាញនៃការរចនាឧបករណ៍បត់បីដងអាចបង្កើនបញ្ហាកំដៅ ដែលអាចប៉ះពាល់ដល់សុវត្ថិភាព និងអាយុកាលថ្ម ក្រុមហ៊ុនប្រហែលជាចង់ផ្តោតលើភាពជឿជាក់ និងសុវត្ថិភាពជាជាងការប្រកួតលើល្បឿនសាកថ្ម ជាពិសេសសម្រាប់ឧបករណ៍ដែលមានរចនាសម្ព័ន្ធស្មុគស្មាញ និងមានតម្លៃថ្លៃដូចស្មាតហ្វូនបត់បីដងនេះ ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់អាចនឹងត្រូវរង់ចាំពេលសាកថ្មយូរជាងធម្មតា ដោយសារល្បឿនសាក 25W ដែលយឺតជាងម៉ូដែល Galaxy S ដែលអាចសាកបានល្បឿនខ្ពស់ដល់ 45W ហើយទាបជាងស្តង់ដារឧបករណ៍ប្រកួតប្រជែងផ្សេងៗទៀត។ យើងនៅតែត្រូវរង់ចាំការបញ្ជាក់ផ្លូវការពី Samsung ដើម្បីដឹងពីលក្ខណៈបច្ចេកទេសចុងក្រោយនៃឧបករណ៍នេះ និងហេតុផលពិតប្រាកដរបស់ពួកគេក្នុងការជ្រើសរើសល្បឿនសាកទាបបែបនេះសម្រាប់ឧបករណ៍ដែលអាចនឹងក្លាយជាផលិតផលឈានមុខគេនៅលើទីផ្សារ។ ប្រភព : ceotech ...
ម៉ូនីទ័រនេះគាំទ្រការបង្ហាញគុណភាព 4K និងមានអេក្រង់ប៉ះ ដោយប្រើបច្ចេកវិទ្យា IPS LCD ជាមួយនឹងជើងខាងក្រោមរបស់វាមានកង់តូចៗដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរទីតាំង។ ឧបករណ៍នេះមានរន្ធ USB Type-C ចំនួនបីនិងរន្ធ HDMI ពីរ ដោយ USB-C មួយអាចផ្តល់ថាមពលដល់ទៅ 65W សម្រាប់សាកថ្មកុំព្យូទ័រយួរដៃ។ LG Smart Monitor Swing ដំណើរការលើប្រព័ន្ធ webOS ដែលអាចប្រើប្រាស់កម្មវិធីដូចជា YouTube និង Microsoft Office ដូចជាម៉ូនីទ័រឆ្លាតវៃផ្សេងៗទៀតរបស់ LG វាក៏អាចដំណើរការជាឧបករណ៍ឯករាជ្យដោយមិនត្រូវការកុំព្យូទ័រ និងគាំទ្រការប្រើប្រាស់សេវាកម្ម cloud PC។ ម៉ូនីទ័រថ្មីនេះបានរចនាពីស៊េរី StanbyMe របស់ LG ដែលរួមមានឧបករណ៍បញ្ជាពីចម្ងាយនិងថ្មដែលមានស្រាប់ ...
Honor នឹងដាក់លក់ទូរសព្ទមួយគ្រឿងទៀតនៅក្នុងប្រទេសចិនគឺ X70i ដែលជាស្មាតហ្វូនទី 4 ក្នុងខែនេះបន្ទាប់ពី Honor Power, Honor X60 GT និង Honor GT Pro ខណៈពេលដែលទូរសព្ទទាំងនេះគឺជាឧបករណ៍ដែលបំពាក់ដោយបន្ទះឈីប Snapdragon កម្រិតខ្ពស់ ខណៈ X70i ត្រូវបានបំពាក់ដោយបន្ទះឈីប Dimensity។ លក្ខណៈសម្បត្តិ និងលក្ខណៈពិសេសខ្លះៗរបស់ Honor X70i Honor X70i មានទម្រង់ស្តើង និងទម្ងន់ប្រហែល 178.5g វាមានអេក្រង់ AMOLED ទំហំ 6.7 អ៊ីញជាមួយនឹងកម្រិតល្បឿនអេក្រង់ 120Hz កម្រិតភាពច្បាស់ FHD+ កម្រិតពណ៌ ...
មុនពេលចេញលក់ iQOO បានបង្ហាញព័ត៌មានមួយចំនួនអំពីទូរស័ព្ទនេះ អំពីការរចនា បន្ទះឈីប សមត្ថភាពថ្ម និងល្បឿនសាកថ្ម។ ទូរស័ព្ទទាំងពីរម៉ូដែលនឹងមានអេក្រង់ OLED LTPS ទំហំ៦.៧៨អ៊ីញដែលមានភាពច្បាស់លាស់ 1.5K។ ចំពោះអេក្រង់របស់ Z10 Turbo ស៊េរីគឺជាអេក្រង់ TCL Huaxing C9+ flat OLED ដែលផ្តល់ល្បឿនអេក្រង់១៤៤Hz អេក្រង់នេះអាចឈានដល់កម្រិតពន្លឺ ២០០០ nits។ ដើម្បីការពារភ្នែក អេក្រង់នេះមានមុខងារបន្ថយពន្លឺ DC សកល និងការបន្ថយប្រេកង់ខ្ពស់ PWM នៅកម្រិត៤៣២០Hz។ ផ្នែកថ្ម iQOO Z10 Turbo Pro មានថាមពលថ្ម7000mAh ដែលគាំទ្រការសាកលឿន120W អាចសាកពេញពី0ទៅ100% ...
Vivo បានដាក់លក់ស្មាតហ្វូនកំពូល X200 Ultra នៅក្នុងប្រទេសចិន រួមជាមួយនឹងស៊េរី X200s ផងដែល។ ទូរសព្ទនេះឥឡូវអាចបញ្ជាទិញបានហើយនឹងចេញលក់នៅថ្ងៃទី ២៩ ខែមេសា ។ Vivo X200 Ultra មកជាមួយ អេក្រង់កោងទំហំ 6.82អ៊ីញ LTPO AMOLED គុណភាពបង្ហាញ 2K ដែលគាំទ្រល្បឿនអេក្រង់ ( 1-120 Hz ) គាំទ្របច្ចេកវិទ្យា HDR10+ និង ការពារដោយកញ្ចក់ការពារ Armor ។ លើសពីនេះទៀត ទូរស័ព្ទនេះបំពាក់ដោយ បច្ចេកវិទ្យាស្នាមម្រាមដៃ Ultrasonic 3D លើអេក្រង់ ដែលមានសុវត្ថិភាព ...
គួរឲ្យដឹងដែលថា Vivo ក៏ធ្លាប់បានប្រកាសចេញ Vivo X200 ហើយ ប៉ុន្តែកាលពីយប់ថ្ងៃទី ២១ ខែមេសានេះ Vivo ក៏បានធ្វើការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីទៀតគឺ Vivo X200s ជំនាន់ថ្មីនៅក្នុងប្រទេសចិន។ មកដឹងអំពីលក្ខណៈពីសេសអ្វីខ្លះដែល Vivo X200s មាន Vivo X200s ត្រូវបានបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Dimensity 9400 Plus ដែលមានល្បឿនលឿនជាងធម្មតា និងធ្វើឲ្យដំណើរការ AI លឿនជាងមុន 20% ទូរស័ព្ទនេះជាម៉ូដែលកំពូលរបស់ Vivo មួយ ដែលវាមានអេក្រង់ OLED ទំហំ 6.67 អ៊ីញ ដែលផលិតដោយ BOE ជាមួយនឹង ...
ក្រុមហ៊ុន Nubia បានណែនាំ Nubia Z70 Ultra កាលពីខែវិច្ឆិកាកន្លងទៅ ដែលដំណើរការដោយ Snapdragon 8 Elite អេក្រង់ 1.5K និងថ្មដែលរចនាសម្រាប់ថាមពលប្រើប្រាស់យូរ ឥឡូវនេះម៉ាកនេះបានបញ្ជាក់ថានឹងចេញ Nubia Z70S Ultra Photographer Edition ដែលផ្តោតលើសមត្ថភាពថតរូប ដោយនឹងបង្ហាញជាសាធារណៈនៅថ្ងៃទី២៨ ខែមេសា ខាងមុខនេះ។ Nubia Z70S Ultra Photographer Edition មានការរចនាដ៏ស្រស់ស្អាត និងប្លែក ជាមួយនឹងការរចនាខាងក្រោយពីស្បែកដែលមើលទៅមានភាពប្រណីតទាក់ទាញ រួមនឹងកាមេរ៉ាដែលមានរង្វង់ពណ៌ក្រហមឆើតឆាយ និងស្លាក Neovision ដែលបញ្ជាក់ពីសមត្ថភាពថតរូបខ្ពស់។ ម៉ូដែលនេះបែងចែកកាមេរ៉ាជាពីរផ្នែក ផ្នែកខាងលើមានទំហំ 35mm ខណៈផ្នែកខាងក្រោមមានកាមេរ៉ា ...
មានរបាយការណ៍ជាច្រើនបានរាយថា Oppo នឹងចេញស្មាតហ្វូនស៊េរី K ថ្មីនៅប្រទេសចិនក្នុងខែនេះ ដែលវាត្រូវបានគេស្គាល់ថាជា Oppo K12s ដែលនឹងចេញលក់នៅថ្ងៃទី២២ ខែមេសានៅប្រទេសចិន ហើយ Oppo បានបង្ហាញរួចហើយនូវការរចនាទូរស័ព្ទជាមួយនឹងជម្រើសពណ៌ និងព័ត៌មានលម្អិតផ្សេងៗទៀត។ Oppo K12s នឹងមានជម្រើសទំហំផ្ទុកបួនប្រភេទគឺ 8GB+128GB 8GB+256GB 12GB+256GB និង 12GB+512GB រួមជាមួយជម្រើសពណ៌ដូចជា Star White , Rose Purple និង Prism Black Oppo K12s មានអេក្រង់ AMOLED ទំហំ 6.67 អ៊ីញ ដែលគាំទ្រកម្រិតភាពច្បាស់ FHD+ ...
ទីផ្សារស្មាតហ្វូនពិភពលោកបានកើនឡើង ៣% ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដោយក្រុមហ៊ុន Apple បាននាំមុខ Samsung ដោយបានកាន់កាប់ចំណែកទីផ្សារ ១៩% និង Samsung ទទួលបាន ១៨% ។ ក្រុមហ៊ុន Apple បានសម្រេចជោគជ័យយ៉ាងខ្លាំងដោយសារការចេញលក់ម៉ូដែល iPhone 16e និងការពង្រីកទីផ្សារនៅតំបន់មួយចំនួនដូចជា ជប៉ុន ឥណ្ឌា អាស៊ីអាគ្នេយ៍ និងអាហ្វ្រិក ទោះបីជាការលក់នៅទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិកអឺរ៉ុបនិងចិនមិនសូវទទួលបានការប្រើច្រើនក៏ដោយក៏ដោយ។ ចំណែក Samsung បានចាប់ផ្តើមយឺតបន្តិចដោយសារការពន្យារពេលក្នុងការចេញលក់ស៊េរី Galaxy S25 ប៉ុន្តែក្រោយមកបានជំរុញការលក់ឡើងវិញដោយសារតែការប្រកាសឧបករណ៍ស៊េរី A ថ្មីៗ និងការកើនឡើងនៃចំណែកទីផ្សាររបស់ម៉ូដែល Ultra ក្នុងខែមីនាកន្លងទៅ។ ខណៈយីហោផ្សេងទៀតរបស់ចិនដូចជា Xiaomi, Vivo ...