នៅក្នុងព្រឹត្តិការណ៍ Snapdragon Summit 2024 កាលពីថ្មីៗនេះ ក្រុមហ៊ុន ASUSក៏បានបញ្ជាក់ ថា ROG Phone 9 series ដែលស្នងពីស៊េរី ROG Phone 8 កាលពីឆ្នាំមុន នឹងត្រូវបានបំពាក់ដោយ Snapdragon 8 Elite flagship SoC ។ ហើយក្រុមហ៊ុនក៏បានបញ្ជាក់ថាទូស័ព្ទនេះអាចនឹងបង្ហាញនៅថ្ងៃទី 19 ខែវិច្ឆិកាខាងមុខនេះ។ នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុន ASUS បានបញ្ចេញនូវ ‘AI on, game on’ ហើយបាននិយាយថា វានឹងប្រើប្រាស់ AI ដើម្បីបង្កើនបទពិសោធន៍លេងហ្គេម។ ពាក្យចចាមអារ៉ាមមួយបានបង្ហាញថាវានឹងមកជាមួយ ...
ដូចដែលយើងបានដឹងហើយក្រុមហ៊ុន Tesla ជាក្រុមហ៊ុនដែលឈានមុខគេក្នុងការបង្កើតបច្ចេកវិទ្យារយន្តបើកបរដោយខ្លួនឯង ហើយ Tesla ក៏គ្រោងនឹងដាក់ដំណើររយន្តនេះក្នុង ប្រទេសចិននាឆ្នាំក្រោយផងដែរ តែពេលនេះក្រុមហ៊ុនHuawei អាចនឹងចូលមកបង្អាក់ដំណើរការមួយនេះ។ FSD ឬក៏ Full Self-Driving គឺជាកម្មវិធីជំនួយអ្នកបើកបរកម្រិតខ្ពស់របស់ក្រុមហ៊ុន Tesla ។ ដែលវាអាចរក្សាល្បឿន និងអាចកំណត់ចម្ងាយថយន្តដែលនៅខាងមុខ ការបន្ថយល្បឿន ឬក៏ឈប់នៅភ្លើងស្តុប នឹងវាអាចសម្គាល់ចំពោះអ្នកដំណើរថ្មើរជើង អ្នកជិះកង់ យានជំនិះ និងអ្វីៗជាច្រើនទៀត ដែលវាមិនខុសពីអ្វីដែលមនុស្សយើងបើកបរនោះទេ។ ហើយនៅឆ្នាំ 2025 គ្រប់គ្នាអាចនឹងឃើញការប្រកួតន្រជែងរវាង Tesla និងHuawei ដែលក្រុមហ៊ុនទាំងពីរនឹងបញ្ចេញរយន្តដែលបើកបរដោយខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Tesla ក៏មើលនឹងឃើញថា ក្រុមហ៊ុន Huawei ជាគូប្រជែងដ៏ស្វិតស្វាញបំផុតរបស់ខ្លួនក្នុងការប្រណាំងបច្ចេកវិទ្យាបើកបរដោយខ្លួនឯងនេះ។ លោក Yu ...
Techno បានបង្ហាញ Pocket Go ដែលជាឧបករណ៍លេងហ្គេមថ្មីមួយដែលរួមបញ្ចូលគ្នានូវconsole នឹងវ៉ែនតា AR (augmented reality) ។ វិធីសាស្រ្តមួយនេះវាធ្វើឱ្យ Pocket Go មានភាពលេចធ្លោជាងឧបករណ៍លេងហ្គេម ផ្សេងទៀត។ Pocket Go រួមបញ្ចូលឧបករណ៍បញ្ជាឥតខ្សែដែលវាស្រដៀងទៅនឹងឧបករណ៍បញ្ជា Xbox និងវ៉ែនតា AR ឧបករណ៍ទាំងពីរនេះគេហៅថា AR Pocket Vision ។ ដែលវាដំណើរការលើវីនដូ វាបានផ្តល់នូវបទពិសោធន៍លេងហ្គេមដែលអាចបត់បែនបានស្រួល។ វ៉ែនតា AR Pocket Vision មានអេក្រង់ micro OLED ទំហំ 0.71 អ៊ីញ ដែលអាចបញ្ចាំងអេក្រង់ទំហំ 215 អ៊ីង ...
បន្ទាប់ពីមាន ពាក្យចចាមអារ៉ាម កន្លងមក ក្រុមហ៊ុន OnePlus បានបញ្ជាក់ថាខ្លួននឹងបង្ហាញOnePlus 13 ជាស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុនក្នុងប្រទេសចិននៅថ្ងៃទី 31 ខែតុលា។ ក្រុមហ៊ុនក៏បានបង្ហាញរូបភាពផ្នែកខាងក្រោយនៃទូរសព្ទដែលបង្ហាញកាមេរ៉ារាងជារង្វង់ នឹងដាក់ស្លាកសញ្ញា ‘H’ នៅជាប់វា ស៊ុមដែកសំប៉ែត។ ប្រធានក្រុមហ៊ុន OnePlus China លោក Louis Jie បាននិយាយថា OnePlus 13 គឺជាទូរស័ព្ទដែលមានថាមពលខ្លាំង និងអាចប្រើប្រាស់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ទូរស័ព្ទOnePlusទូរស័ព្ទនេះក៏អាចនឹងប្រើបន្ទះឈីបSnapdragon 8 Elite SoC ។ ក្រុមហ៊ុន OnePlus ក៏បានបង្ហាញឱ្យដឹងថា OnePlus 13 នឹងប្រើប្រាស់អេក្រង់ 2K BOE X2ជំនាន់ទី 2 របស់ពិភពលោក ...
ក្រុមហ៊ុន OnePlus កំពុងរៀបចំដាក់ឱ្យដំណើរការ OxygenOS 15 ដែលជាការអាប់ដេតថ្មីរបស់ខ្លួនដោយផ្អែកលើ ប្រព័ន្ធប្រតិបត្តិការ Android 15 នៅ ថ្ងៃទី 24 ខែតុលា ឆ្នាំ 2024 ។ ខណៈពេលដែលម៉ាកផ្សេងទៀតដូចជា Samsung បានបញ្ជាក់ថាការអាប់ដេតរបស់ពួកគេផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 15 នឹងមកដល់នៅឆ្នាំក្រោយ។ យោងតាមពាក្យចចាមអារ៉ាមដំបូង បច្ចេកវិទ្យាថ្មីទាំងនេះនឹងផ្តោតលើ ផលិតភាព និង ភាពច្នៃប្រឌិត ដែលជាផ្នែកដែល OnePlus ចង់ធ្វើឱ្យមានភាពខុសប្លែកគ្នាបើធៀបនឹងដៃគូប្រកួតប្រជែងរបស់ខ្លួន។ តាមពត៌មានបានចុះផ្សាយ OxygenOS 15 នឹងមានម៉ូដែលស្មាតហ្វូនដូចជា OnePlus 12 , OnePlus 11 និង OnePlus Open ដែលទំនងជា ស្ថិតក្នុងចំណោមស្មាតហ្វូនដំបូងដែលទទួលបានអត្ថប្រយោជន៍ពីការអាប់ដេតមួយនេះ។ តែទោះយ៉ាងណាយើងនឹងរង់ចាំមើល ការបញ្ជាក់ច្បាស់លាស់ នៅព្រឹត្តិការណ៍ ថ្ងៃទី 24 ខែតុលាខាងមុខនេះ។ ប្រភព : ceotech ...
នៅក្នុង សន្និសីទរបស់ OPPO ក្នុងឆ្នាំ 2024 ក្រុមហ៊ុនក៏នឹងណែនាំនូវ ColorOS 15 ដោយផ្អែកលើ Android 15 ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារប្រទេសចិន។ ការអាប់ដេតនេះផ្តោតលើការកែលម្អដើម្បីជាភាពងាយស្រួលនៃការប្រើប្រាស់។ ColorOS 15 ណែនាំការរចនាថ្មីដែលត្រូវបានគេនិយាយថា មានពន្លឺខ្លាំង និង ល្អប្រសើរជាងមុន។ ការអាប់ដេតនេះគេបានសង្កត់ធ្ងន់ទៅលើ ពន្លឺបែបធម្មជាតិ និងមានដូចជាស្រមោលខ្មៅៗ ដែលមើលទៅវាបង្កើនអារម្មណ៍ល្អក្នុងការប្រើប្រាស់។ OPPO បានធ្វើការកែលម្អយ៉ាងសំខាន់ចំពោះដំណើរការប្រព័ន្ធជាមួយនឹង Lightning Engine ថ្មី សម្រាប់ការលេងហ្គេមវិញ ColorOS 15 គឺវាអាចទទួលបានការលេងពេញអេក្រង់រហូតដល់116.7 FPS ។ នេះវាបង្ហាញថាចំពោះការលេងហ្គេម ក៏ដូចជាការមើលវីដេអូគឹវាទទួល បាននូវភាពរលូន។ ហើយចំពោះមុខងារលេចធ្លោមួយនៅក្នុង ColorOS 15 គឺ Snap-and-Ask ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូបជាវត្ថុ ឬទេសភាព គឺវានឹងអាចស្វែងរកព័ត៌ទាក់ទងនឹងអ្វីដែលយើងបានថត ...
ត្រកូល X200 ស៊េរីចុងក្រោយរបស់ Vivo ដែលមានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកគាំទ្រ។ ក្រុមហ៊ុនបានប្រកាស ថ្ងៃ កុម្ម៉ង់ទិញទុកមុន។ ចំពោះការលក់ Vivo X200 ស៊េរីនេះ លើសពីការរំពឹងទុកដែលវាឈានដល់បរិមាណសរុប 150% ខ្ពស់ជាងស៊េរី X 100 ជំនាន់មុននៅថ្ងៃដាក់លក់ដំបូង។ កាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត X200 Pro និង X200 Pro mini ក៏រកើនឡើង 200% នៃការបញ្ជាទិញជាមុនបើប្រៀបធៀបទៅនឹង vivo x100 របស់ពួកគេ។ ត្រកូល X200 បានបង្ហាញខ្លួនកាលពីថ្ងៃទី 15 ខែតុលា ក្នុងប្រទេសចិន។ ទាំងនេះគឺជាទូរសព្ទដំបូងគេដែលបំពាក់ឈីប MediaTek Dimensity ...
ក្រុមហ៊ុន Qualcomm កំពុងរៀបចំដាក់ឱ្យដំណើរការនូវ បន្ទះឈីប 3nm របស់ខ្លួន គឺ Snapdragon 8 Elite ។ ការប៉ាន់ប្រមាណចុងក្រោយបង្អស់បានបង្ហាញថា ជាមួយនឹងការចេញលក់ Snapdragon 8 Elite ក្រុមហ៊ុន Qualcomm អាចរកចំណូលបាន 1.62 ពាន់លានដុល្លារ នៅចុង ត្រីមាសទី 4 ឆ្នាំ 2024 ។ លទ្ធផលនេះអាចនឹងកើតឡើងយ៉ាងច្រើនចំពោះការកើនឡើងនៃការនាំចេញដែលបានរំពឹងទុក និងការកើនឡើងនៃតម្លៃលក់ជាមធ្យមនៃបន្ទះឈីបរបស់ខ្លួន។ យោងតាមអ្នកវិភាគ Ming-Chi Kuo ក្រុមហ៊ុន Qualcomm ត្រូវបានគេរំពឹងថានឹងនាំចេញច្រើនជាង 9 លាន គ្រឿងនៃ Snapdragon 8 Elite នៅចុងត្រីមាសដែលជាបរិមាណ ខ្ពស់ ជាង Snapdragon 8 Gen 3 ចំនួន 50% ក្នុងអំឡុងពេលដូចគ្នានេះ។ តម្លៃរបស់ Snapdragon 8 Elite នីមួយៗ នឹងមានប្រហែល $180 ក្នុងមួយឯកតា ...
ទីបំផុត Apple បានដាក់បង្ហាញ iPad mini 7 ថ្មីរបស់ខ្លួន ពេលនេះយើងមកដឹងខ្លះអ្វីដែលមាននៅលើ iPad mini ជំនាន់ថ្មី។ ចំនុចសំខាន់នៃ iPad mini 7 ថ្មីគឺ បំពាក់ដោយបន្ទះឈីប A17 Pro នឹងគាំទ្រមុខងារ Apple Intelligence ដោយថេប្លេតនេះមាន អេក្រង់ ទំហំ 8.3 អ៊ីញ នឹងកម្រិតភាពច្បាស់របស់វា 2266 x 1488 ជាមួយពន្លឺ 500 nits និងកម្រិត 326 ppi ។ តែវានៅតែរក្សាអត្រាធ្វើឱ្យស្រស់ 60 Hz ដូចនៅក្នុងម៉ូដែលមុនដដែល។សម្រាប់អ្នករង់ចាំដែលថាApple នឹងបំពាក់មុខងារអេក្រង់ឲ្យលើស 60 Hz នេះអាចនឹងខក់ចិត្តបន្តិច។ ទោះយ៉ាងណាក៏ដោយ សម្រាប់Ipadដែលមានទំហំប៉ុណ្ណឹង គុណភាពក៏បង្ហាញនៅតែល្អណាស់។ វាបំពាក់កាមេរ៉ាខាងក្រោយទំហំ 12MP គាំទ្រ Smart HDR 4 ...
DJI ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកលើបច្ចេកវិទ្យា Drone បានបង្ហាញម៉ូដែលចុងក្រោយរបស់ខ្លួនគឺ DJI Air 3S ដោយវាភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះ និងមុខងារកម្រិតខ្ពស់ផងដែរ។ DJI Air 3S បានភ្ជាប់មកជាមួយកាមេរ៉ាចំនួនពីរគ្រាប់កាមេរ៉ាចម្បង 1 អ៊ីង CMOS SENSOR 50MP ដែលវាគាំទ្រការថតវីដេអូកម្រិត4K/60fps HDR និង 4K/120fps 1080p 240 FPS នឹង ការថតបញ្ឈរ 2.7K 60FPS ដោយវាផ្តល់នូវរូបភាពដែលមានគុណភាពខ្ពស់ ទោះបីជាស្ថិតក្នុងពេលវេលាដែលមានពន្លឺតិចដូចជាថ្ងៃលិច និងទេសភាពពេលយប់ក៏ដោយ។ ចំពោះកាមេរ៉ា telephoto 70mm វាមានទំហំ 48MP និង 3x optical ...